សុខភាព

ស្រ្តីខ្មែរវ័យ៦៥ឆ្នាំម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក

BY
Khmernote Media
March 23, 2020

មាន​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​បាន​ស្លាប់​ដោយសារ COVID-19 បើ​តាម​ការ​បង្ហោះ​របស់​លោក​ឧកញ៉ា សុង សារ៉ន ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ Amru Rice Cambodia និង​ជា​កូន​នៃ​សព។

លោកស្រី​មាន​ឈ្មោះ នុត ឈុនហ៊ាង គឺជា​ពលរដ្ឋ​ខ្មែរ​ទី​១ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ COVID-19 ក្រោយ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៣ សប្ដាហ៍។ ម្ដាយ​របស់​លោកសុង សារ៉ន បាន​ទទួលមរណភាព​នៅ​អាយុ ៦៥ឆ្នាំ នៅទី​ក្រុង Seattle រដ្ឋ Washington State ។

ម្តាយ​របស់​លោក សុង សារ៉ន បាន​ទៅ​រស់នៅ​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋ​អាមេរិក រយៈពេល​២ឆ្នាំ ហើយ​បាន​​មក​លេង​ស្រុក​កំណើត​កាល​ពី​ខែកុម្ភៈ ឆ្នាំនេះ តែជាអកុសលក្រោយត្រលប់​​ទៅ​សហរដ្ឋ​អាមេរិក​វិញ ក៏​រងគ្រោះ​ដោយ​សារ​វីរុស COVID-19។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: