បច្ចេកវិទ្យា

សមត្ថភាពខ្លាំងប៉ុណ្ណឹង អេក្រង់កំពូល ដល់ថ្នាក់ហ្នឹង OPPO Find X2 Pro 5G តម្លៃលក់ត្រឹមតែ $1,299 គិតម្តេចដែរ?

BY
Khmernote Media
March 23, 2020

ភ្នំពេញ៖ ទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដាក់លក់ ស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មី OPPO Find X2 Pro 5Gដែលបំពាក់នូវអេក្រង់ល្អឯក ជាមួយនឹងបច្ចេកវិទ្យាទំនើបសម្បូរបែប ជាផ្លូវការនៅកម្ពុជា ក្នុងតម្លៃពិសេសត្រឹមតែ $1,299 ចាប់ពីថ្ងៃនេះតទៅ។ អតិថិជនអាចអញ្ជើញទៅទទួលយកទូរស័ព្ទ Find X2 Pro 5G នៅហាងលក់ទូរស័ព្ទដែលខ្លួនបានកក់ទុកមុន ចាប់ពីថ្ងៃ នេះតទៅ។ សម្រាប់អ្នកដែលខកខានមិនបានកម្ម៉ង់ទុកមុន អាចទិញស្មាតហ្វូនលំដាប់កំពូលម៉ូដែលនេះក្នុងតម្លៃពិសេសត្រឹមតែ $1,299 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការផ្តល់ជូនកញ្ចប់កាដូ OPPO VOOC Power Bank 10000 mAh និង ស៊ីមស្មាតលេខពិសេស (Silver) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 52សប្តាហ៍ ដែល ស្មើតម្លៃសរុប$𝟏𝟕𝟗។

អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បានឲ្យដឹងថា “ ស្មាតហ្វូនលំដាប់កំពូល Find X2 Pro 5G កំពុងទទួលបានប្រជាប្រិយភាព និងការកក់ទុកមុនពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅទូទាំងប្រទេសកម្ពុជា។ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយដល់អ្នកប្រើប្រាស់របស់យើង OPPO ថ្ងៃនេះប្រកាសដាក់លក់ស្មាតហ្វូនអេក្រង់ល្អឯក OPPO Find X2 Pro 5G ក្នុងតម្លៃត្រឹមតែ $1,299។ លោកអ្នកអាចតេស្តសមត្ថភាពពិត OPPO Find X2 Pro 5G នៅតាមមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ទូទាំងប្រទេសប្រកបដោយសុវត្ថិភាពបំផុតព្រោះ ទូរសព្ទត្រូវបានសំអាត រៀងរាល់ ២ ម៉ោងម្តង ទីតាំង Showroom ត្រូវបានសំអាត ២ ដងក្នុងមួយថ្ងៃ និងទឹកអាល់កុលលាងសំអាតដៃរបស់លោកអ្នក។

ស្មាតហ្វូន Find X2 Pro 5G មានអេក្រង់កោងលាតគ្មានគែម កម្រិតកំពូល 120ហឺត Refresh Rate មានកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក 10bit 1ពាន់លានពណ៌ ងាយស្រួលសម្រាប់ទស្សនាវីដេអូខ្សែភាពយន្ត ព័ត៌មាន ឬលេងហ្គេម ដោយពុំចាំបាច់ភ័យព្រួយបញ្ហាឈឺភ្នែក ព្រោះអេក្រង់របស់វាទទួលបានវិញ្ញាបនបត្រផ្នែកសុខភាពភ្នែកជាផ្លូវការពីស្ថាប័នភ្នែកដែលមានបទពិសោធន៍ជិត 150 ឆ្នាំរបស់ប្រទេសអាល្លឺម៉ង់ TÜV Rheinland កាមេរ៉ាមុខទម្លុះអេក្រង់ ទំហំ 32MP ជាមួយនឹងបច្ចេកវិទ្យា AI Beauty ថតរូបវីដេអូស្អាតកប់សារី មិនខ្លាចថតរូបស៊ែលហ្វីពេលយប់ជាមួយនឹង Ultra Night Selfie និងវីដេអូព្រាលផ្ទៃក្រោយ Video Bokeh។

ផ្នែកខាងក្រោយនៃ OPPO Find X2 Pro 5G ត្រូវបានរចនាយ៉ាងល្អប្រណីតជាមួយនឹងពីរពណ៌ គឺពណ៌ខ្មៅខាប់ ប្រភេទសេរ៉ាមិចសុទ្ធ និង ពណ៌ទឹកក្រូច ប្រភេទស្បែកគុណភាពខ្ពស់ មិនប៉ះព៉ាល់បរិស្ថាន, ការពារទឹក និង ប្រេង, ទន់រលោង ប្រកបដោយ ឧត្តមភាព មានកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាមេ ទំហំ 48មេហ្គាភីកសែល ជាកាមេរ៉ាលំដាប់អាជីព12bit (ប៊ីត) ប្រើប្រាស់សេនស័រ Sony IMX689 ឈានមុខគេ បំពាក់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS+EIS) អាចផលិតរូបភាពច្បាស់ស្អាតល្អនៅពេលយប់ និងថតវីដេអូ HDR ដំណោះស្រាយល្អបំផុតសម្រាប់ការកុងពន្លឺ កាមេរ៉ាទី2 ទំហំ 48 មេហ្គាភិកស៊ែល អាចថតរូបបែប Macro និង ប្លង់ទូលាយ 120ដឺក្រេ មានស្ថេរភាព ទប់លំនឹងល្អឥតខ្ចោះ និង កាមេរ៉ាទី3 ទំហំ13មេហ្គាភិកស៊ែល ជាមេរ៉ាហ្សូមបានប្រវែងវែង 10x Hybrid Zoom និង 60x Digital Zoom។

OPPO Find X2 Pro 5G ប្រើប្រាស់បន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមដោយរ៉េមយក្ស 12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការដោយ ColorOS 7.1 (Android 10) ភ្ជាប់មកជាមួយនឹងមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និង កម្មវិធីកែសម្រួលវីដេអូ Soloop2.0 អាចទ្រទ្រង់បច្ចេកវិទ្យា5G មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC2.0 (សាកថ្មពេញ 100% ត្រឹម 38នាទី)។ ជាពិសេសមានបច្ចេកវិទ្យាការពារទឹក IP68 ស្កេនក្រយៅដៃលើអេក្រង់សុវត្ថិភាពបំផុត, Wi-Fi ជំនាន់ទី6 ទាញល្បឿនអ៊ីនធឺណែតលឿនជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពិរោះរណ្តំចិត្ត។

សរុបមកទូរស័ព្ទស៊េរីថ្មី OPPO Find X2 Pro គឺជាស្មាតហ្វូនលំដាប់កំពូលក្នុងយុគសម័យបច្ចេកវិទ្យា5G ដែលត្រូវបានទទួលស្គាល់គុណភាពកំរិតខ្ពស់ដោយស្ថាប័នអន្តរជាតិជាច្រើន ដូចជា ចំណាត់ថ្នាក់លេខ1 លើការថតរូបពី DXOMark ជាមួយពិន្ទុ 124, សមត្ថភាពបង្ហាញលើអេក្រង់កម្រិតខ្ពស់លំដាប់ A+ ពី DisplayMate និង 65W SuperVOOC 2.0 ដែលជាបច្ចេកវិទ្យាសាកថ្មលឿន និងសុវត្ថិភាពឈានមុខគេលើទីផ្សារ ដោយស្ថាប័ន TÜV Rheinland។ វាជាការលាតត្រដាងនូវភាពល្អឥតខ្ចោះនៃទូរស័ព្ទជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO ក្នុងត្រីមាសទីមួយឆ្នាំ 2020 ហើយមានតម្លៃលក់ត្រឹមតែ $1,299 តែប៉ុណ្ណោះ។

Share This Post: