ខ្មែរណូត

ស្វែងរក

  • សុខភាព

    មីយ៉ាន់ម៉ា បញ្ជាក់ពី​ការរកឃើញ​វីរុសកូវីដ១៩ ពីរករណី​ដំបូង​ក្នុង​ប្រទេសខ្លួន

    BY Khmernote Media March 24, 2020
    មីយ៉ាន់ម៉ា បញ្ជាក់ពី​ការរកឃើញ​វីរុសកូវីដ១៩ ពីរករណី​ដំបូង​ក្នុង​ប្រទេសខ្លួន

    ប្រទេស​មីយ៉ាន់ម៉ា​ទើប​បាន​ប្រ​កាសថា​ខ្លួនបាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19 ចំនួន​ពី​រ​ករណី​​ដំបូង​ក្នុង​ប្រទេស​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃចន្ទនេះ។

    នៅ​តំបន់​អាស៊ីអាគ្នយ៍​មានតែប្រទេស​មីយ៉ាន់​ម៉ា និង​ឡាវទេដែល​បាន​ប្រកាស​ថា​ប្រទស​របស់​ខ្លួន​មិន​មាន​ការឆ្លង​វីរុស​ COVID-19 ខណៈវីរុស​នេះបាន​ឆ្លងទៅកាន់ប្រទេស​នានាជាច្រើន​លើពិភព​លោក។ ទោះ​យ៉ាងណា​ គេចមិន​ផុត ប្រ​ទេស​មីយ៉ាន់​ម៉ា បញ្ជាក់ថា​ខ្លួនបាន​រកឃើញពី​រករណី​ដំបូង​ក្នុង​ប្រទេស​របស់​ខ្លួន​ហើយ​កាពីម្សិល​មិញ​ក្នុង​ចំណោម​អ្នកធ្វើតេស្តសរុប២១៤​នាក់។

    មន្ត្រីសុខាភិបាល​មីយ៉ាន់ម៉ា​បញ្ជាក់ថា​អ្នក​ឆ្លងទាំងពីរករណី​គឺមួយ​បុរសមីយ៉ាន់ម៉ាវ័យ៣៦ឆ្នាំ ត្រឡប់ពីអាមេរិក និង​បុរសវ័យ​២៦​ឆ្នាំ ម្នាក់ទៀត​បាន​ត្រឡប់មកពី​អង់គ្លេស។​ មន្ត្រីមីយ៉ាន់ម៉ា អះអាងថាខ្លួន​នឹង​បន្តស្វែងរក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ជាមួយ​អ្នក​ទាំងពីរ​បន្តទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay