បច្ចេកវិទ្យា

មិនដល់រយៈពេលកន្លះឆ្នាំផង realme ទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងទីផ្សារប្រទេសកម្ពុជា

BY
Khmernote Media
March 24, 2020

realme ជាម៉ាកផលិតផលបច្ចេកវិទ្យាដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំ២០១៨ ហើយបានមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោក ។ហើយនៅក្នុងឆ្នាំ២០១៩ក៏បានជាប់ជាម៉ាកទូរស័ព្ទទី៧ទូទាំងពិភពលោក និងក្លាយជាម៉ាកដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងវិស័យទូរស័ព្ទ។ សម្រាប់ទីផ្សារប្រទេសកម្ពុជា realme បានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ សម្រេចបាននូវការលក់ប្រចាំខែដែលមានដល់ទៅជាង១០០០០គ្រឿងដែលជាលទ្ធផលមួយដ៏ល្អប្រសើរ។

មូលហេតុដែលធ្វើអោយrealme ទទួលបានការគាំទ្រដូច្នេះ នោះគឺចាប់តាំងពីពេលដែលrealmeបានបង្កើតឡើងមក realmeតែងតែប្រកាន់ភ្ជាប់នូវទស្សនៈវិស័យdare to leap សាកល្បងធ្វើការជំនះក្នុងវិស័យផ្សេងៗ ។ហើយនៅខែធ្នូកាលពីឆ្នាំទៅនេះ realme ក៏បាននាំយកមកនូវទូរស័ព្ទម៉ូដែលទីមួយដែលមានបំពាក់នូវអេក្រង់90Hzនិងមានការសាកថ្មល្បឿនលឿន 50w គឺrealme X2 Proមកដល់ក្នុងប្រទេសកម្ពុជា។

ហើយនៅក្នុងដើមឆ្នាំនេះផងដែរ realme ក៏បានលើកឡើងថានឹងធ្វើជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាទាន់សម័យ ដោយមិនត្រឹមតែនាំមកនូវផលិតផលAIoT នោះទេ ហើយក៏ផ្តល់នូវជម្រើសថ្មីសម្រាប់ជីវិតការរស់នៅបែបទាន់សម័យរបស់យុវវ័យទៀតផង ។ជាមួយគ្នានេះដែរ realme ក៏បានព្យាយាមផ្តល់អោយនូវបច្ចេកវិទ្យាដែលឈានមុខគេសម្រាប់ជួរតម្លៃនីមួយៗផងដែរ។ហើយចំនុចនេះដែរក៏បានមានឡើងនៅក្នុងផលិតផលរបស់យើងរួចហើយផងដែរ។

realme 5i ដែលបានដាក់ប្រកាសជាផ្លូវការកាលពីដើមឆ្នាំកន្លងទៅនេះ គឺមានបំពាក់នូវបន្ទះឈីប snapdragon 665 កាមេរ៉ាក្រោយ4គ្រាប់និងថាមពលថ្មធំ៥០០០mAh រីឯតម្លៃត្រឹមតែ 169ដុល្លារតែប៉ុណ្ណោះ។ ដែលជាធម្មតា ទូរស័ព្ទដែលមានបំពាក់កាមេរ៉ាក្រោយ4គ្រាប់និងបន្ទះឈីបsnapdragon665 បែបនេះ គឺមានតម្លៃលើសពី200ដុល្លារ ឬដល់ទៅជិត300ដុល្លារឯណោះ ។តាមរយៈចំនុចនេះយើងឃើញថា realmeគឺបានខិតខំធ្វើអោយអ្នករាល់គ្នាទទួលបាននូវបទពិសោធន៍កាន់តែប្រសើរនៅក្នុងជួរតម្លៃនេះផងដែរ។

សម្រាប់ទីផ្សារប្រទេសកម្ពុជា realmeបានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ហើយការលក់ប្រចាំខែក៏បានមានដល់ទៅជាង១០០០០គ្រឿង ។និងដើម្បីអរគុណទៅដល់អ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រកន្លងមកនេះ រាល់ការទិញទូរស័ព្ទrealme 5i ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែមិនា អ្នកនឹងទទួលបានកាដូ អាវយឺត កាសត្រចៀកនិងលេខសុីមSmartផងដែរ។

សម្រាប់ព័ត៌មានផ្សេងៗ សូមចុចចូលទៅកាន់
https://www.facebook.com/commerce/products/2895165813881346/

Share This Post: