សុខភាព

សម្ដេច ស ខេង៖ អាចបិទភូមិ បើរកឃើញអ្នកឆ្លងកូវីដ១៩ ២-៣ នាក់

BY
Khmernote Media
March 24, 2020

សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាព្រឹកនេះ​ថា បើ​ភូមិណា​​កើត COVID-19 ២-៣ នាក់ គឺ​អាច​បិទ។

សម្ដេច​ឧបនាយករដ្ឋមន្ត្រីបាន​បន្ត​ទៀត​ថា បើ​មាន​នរណា​ម្នាក់​កើត​ យើង​អាច​ឃុំ​នៅកន្លែង​នោះ ដើម្បី​កុំឲ្យ​អ្នក​វិជ្ជមាន COVID-19 គាត់​ចេញ​ទៅ​ណា ហើយ​បើ​ភូមិ​នោះ​នៅ​ជាប់​គ្នា ហើយ​មាន​ច្រើន​នាក់ ២-៣ នាក់​ទៅ គឺ​ថា​ឃុំ​ទាំង​ភូមិ​នោះ​តែ​ម្តង គឺប៉ុន្មាន​ភូមិ​ដែល​ឆ្លង​នោះ សម្ដេច​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា បាន​ចាត់​វិធាន​ការ​បែប​នេះ ហើយ​បាន​ផ្សព្វផ្សាយ​កាល​ពី​រសៀល​ម្សិល​មិញ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៣ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជាបានកើនឡើងដល់ ៨៧ករណី៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: