ឥណ្ឌាកំពុងពិចារណាបង្កើតឲ្យមានច្បាប់កាត់ទោសប្រហារជីវិតចំពោះជនណាដែលបានចាប់រំលោភសេពសន្ថវៈទៅលើកុមារ
រដ្ឋាភិបាលនៃប្រទេសឥណ្ឌាកំពុងពិចារណាក្នុងការបង្កើតឲ្យមានច្បាប់កាត់ទោសប្រហារជីវិតចំពោះជនណាដែលបានចាប់រំលោភ សេពសន្ថវៈទៅលើកុមារ។ ការបំផុសគំនិតនេះបានកើតឡើងក្រោយពីកើតមានករណីចាប់រំលោភសេពសន្ថវៈយ៉ាងអាក្រក់បំផុត ចំនួនពីរបានកើតឡើងក្នុងប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ ដែលករណីទីមួយបានកើតឡើងចំពោះក្មេងបុ្រសអាយុ ៧ ឆ្នាំម្នាក់ដែលត្រូវបានគេរំលោភ និងសម្លាប់ ហើយករណីទីពីរបានកើតឡើងចំពោះក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់ដែលត្រូវគេចាប់យកទៅរំលោភក្នុងព្រះវិហារមួយរយៈពេល ៣ ឆ្នាំ រហូតដល់នាងស្លាប់។ សូមបញ្ជាក់ថា ក្នុងប្រទេសឥណ្ឌាមានច្បាប់ប្រហារជីវិតចំនួន ១២ រួចមកហើយ ដែលក្នុងនោះក៏មានការផ្តន្ទាទោសចំពោះករណីរំលោភហើយសម្លាប់ដែរ។ តែពេលនេះគេចង់បានច្បាប់ប្រហារជីវិតមួយបន្ថែមទៀតគឺចំពោះជនណាដែលបានចាប់រំលោភលើកុមារ បើទោះបីជាករណីរំលោភនេះមិនបានសម្លាប់ជនរងគ្រោះក៏ដោយ។ បច្ចុប្បន្ននេះច្បាប់ផ្ដន្ទាទោសចំពោះអ្នកចាប់រំលោភសេពសន្ថវៈលើកុមារគឺត្រឹមតែជាប់គុកអស់មួយជីវិត និងពិន័យជាប្រាក់តែប៉ុណ្ណោះ៕
អត្ថបទ៖ភក្តី
ប្រភព៖dailymail



