PR

អបអរឆ្នាំថ្មីដ៏អស្ចារ្យជាមួយ Heineken®

BY
Khmernote Media
March 24, 2020

ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken® ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេសជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ ដោយបានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។

បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មីស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ ប្រជាជនកម្ពុជាតែងតែរៀបចំផ្ទះសម្បែង រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី យកចង្ហាន់ទៅវត្ត និងទៅលេងស្រុកកំណើត ដោយមានការទិញជាកាដូផ្សេងៗ ដើម្បីចូលរួមអបអរឱកាសដ៏វិសេសវិសាលនេះ។

ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានគេចាត់ទុកថាជាថ្ងៃនៃការជូនកាដូ ឬការធ្វើទាន។ កាដូទាំងឡាយត្រូវបានផ្លាស់ប្តូរជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ទាំងមូល ដើម្បីទទួលបានមកវិញនូវភាពសុខដុម ចម្រុងចម្រើន និងសំណាងល្អ។ ដើម្បីចូលរួមអបអរសាទរពិធីដ៏មានអត្ថន័យ និងសែនសប្បាយរីករាយនេះជាមួយប្រជាជនខ្មែរទូទាំងប្រទេស Heineken® បានរចនានូវសំបកកេសថ្មី ដែលនឹងក្លាយជាកាដូដ៏ល្អឯកក្នុងការចែករំលែកជាមួយមនុស្សជាទីស្រឡាញ់សម្រាប់ពិសាជាមួយគ្នា មិនថាក្នុងពេលអាហារថ្ងៃត្រង់អាហារពេលល្ងាច ឬក្នុងកម្មវិធីជួបជុំផ្សេងៗនោះទេ។
វាពិតជាអាចនឹងមានការពិបាក ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឱ្យបានពេញលេញក្នុងអំឡុងពេលដែលកំពុងប្រឈមបញ្ហាទាំងអស់នេះ។

Heineken® ចូលរួមក្រើនរំលឹកដល់អតិថិជនរបស់ខ្លួនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់របស់ពួកគាត់ ដោយកាត់បន្ថយការចូលរួមជួបជុំក្នុងកម្មវិធីធំៗ ក៏ដូចជាកាត់បន្ថយការធ្វើដំណើរចេញក្រៅផងដែរ។ ក្នុងអំឡុងពេលនេះ Heineken® ជម្រុញឱ្យអ្នករាល់គ្នាអនុវត្តក្នុងការរក្សាគម្លាតនៃការជួបជុំ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ តាមអ្វីដែលអាចធ្វើទៅបាន ។ ជាពិសេស យើងគួរតែយកចិត្តទុកដាក់ចំពោះមនុស្សចាស់ និងក្មេងតូចៗ ដែលពួកគាត់ឆាប់ងាយរងគ្រោះជាងគេក្នុងសហគមន៍របស់យើង។ ការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពទាំងអស់នេះ នឹងអាចធ្វើឱ្យយើងទាំងអស់គ្នារីករាយជាមួយនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដ៏សំខាន់នេះជាមួយនឹងភេសជ្ជៈប្រកបទៅដោយការទទួលខុសត្រូវ ជាមួយនឹងបរិយាកាសដ៏ស្និទ្ធស្នាលជាងមុន។

Heineken® នឹងដាក់លក់ស្រាបៀរ ដែលត្រូវបានវេចខ្ចប់ថ្មីក្នុងឱកាសដ៏ពិសេសនេះនៅតាមផ្សារទំនើបៗជាច្រើនក្នុងនោះរួមមាន៖ ផ្សារ អ៊ីអនម៉ល ទី១ ផ្សារ អ៊ីអនម៉ល ទី២ និងផ្សារ ម៉ាក្រូ រួមទាំងទីតាំងសំខាន់ៗចំនួន ៦ ទៀតនៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១៩ ខែមេសា។ រាល់ការទិញស្រាបៀរ Heineken® ១ កេស អតិថិជននឹងទទួលបានអាវប្រភេទ Polo យ៉ាងស្រស់ស្អាតដែលមានរចនានូវរូបផ្កាយពណ៌ក្រហមដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ។ ផលិតផលដ៏ល្អផ្តាច់មុខទាំងនេះគឺជាកាដូបុណ្យចូលឆ្នាំខ្មែររបស់ Heineken® ជូនដល់អតិថិជនដែលតែងតែគាំទ្រស្រាបៀរនេះដោយឥតងាករេ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ផ្កាយក្រហម។

Heineken® បានផលិតស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោកនេះអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ។ ប្រជាជននៅទូទាំងពិភពលោកចូលចិត្ត Heineken® ពីព្រោះមិនថាពួកគេនៅទីណាទេ នៅពេលពួកគេបើកគម្របដប ឬគាស់កំប៉ុង ពួកគេរីករាយនឹងគុណភាពដ៏ល្អឥតខ្ចោះនៃស្រាបៀរប្រភេទនេះ ដែលអ្នកនិយមស្រាបៀរតែងតែលើកសរសើរអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ប្រជាជនកម្ពុជា នឹងទទួលបានការជួបជុំ និងភាពរីករាយដ៏ អស្ចារ្យជាមួយនឹងគ្រួសារ និងមិត្តភក្តិ តាមរយៈរសជាតិដ៏ឆ្ងាញ់របស់ Heineken® ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រកបដោយសន្តិភាព និងវិបុលភាពគ្រប់ៗគ្នា។ Heineken® សង្ឃឹមថាលោកអ្នកនឹងទទួលបានសុខសុវត្ថិភាព និងពិសាដោយការទទួលខុសត្រូវ ព្រមទាំងមានភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ!

សួស្តីឆ្នាំថ្មី!
ពិសាស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ

Share This Post: