សិល្បៈ

ចូលរួមរំលែកទុក្ខផង! តារាកំប្លែង នាយកំប៉ោយ បានលាចាកលោកហើយមុននេះបន្តិច

BY
Khmernote Media
March 25, 2020

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមរបស់អ្នកសិល្បៈជាច្រើនបានឲ្យដឹងថា តារាកំប្លែង នាយ កំប៉ោយ បានទទួលមរណភាពហើយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច ដោយសារតែជំងឺខូចក្រលៀន។

គួររំលឹកផងដែរថា តារាកំប្លែង នាយ កំប៉ោយ មានជំងឺខូចក្រលៀនទាំងសងខាងធ្ងន់ធ្ងរអស់ជាច្រើនខែ ហើយដោយសារតែជីវភាពខ្វះខាតខ្លាំង មិនមានលទ្ធភាពក្នុងការព្យាបាលទើបនាយប្រកាសសុំជំនួយដល់មហាជន ដើម្បីយកថវិកាខ្លះមកព្យាបាលជំងឺ។ ប៉ុន្តែដោយសារតែស្ថានភាពជំងឺមិនកាន់តែធ្ងន់ធ្ងរ មុននេះ នាយ កំប៉ោយ ក៏បានទទួលមរណភាពបាត់ទៅ។ យោងតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា សពនាយ កំប៉ោយ ត្រូវបានដឹកពីមន្ទីពេទ្យកាល់ម៉ែត្រទៅតម្កល់នៅផ្ទះនៅឯភ្នំបាសិទ្ធ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេម

Share This Post: