ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លក្ខណៈសម្បត្តិដ៏ល្អប្រសើរបំផុតទាំង ៩ នៃកាហ្វេចំពោះសុខភាពរាងកាយ និងសម្រស់ ដែលត្រូវបានបង្ហាញដោយអ្នកវិទ្យាសាស្ត្រ

    BY Khmernote Media April 23, 2018
    លក្ខណៈសម្បត្តិដ៏ល្អប្រសើរបំផុតទាំង ៩ នៃកាហ្វេចំពោះសុខភាពរាងកាយ និងសម្រស់ ដែលត្រូវបានបង្ហាញដោយអ្នកវិទ្យាសាស្ត្រ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីលក្ខណៈសម្បត្តិមួយចំនួននៃកាហ្វេដែលត្រូវបានបង្ហាញច្បាស់តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រថា អាចផ្ដល់សុខភាពល្អជួយអ្នកឲ្យជៀសផុតពីជំងឺជាច្រើនបាន ៖ 

    ១. វាកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើម ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន The Mario Negri ក្នុងប្រទេស អ៊ីតាលី បានរកឃើញថា ការប្រើប្រាស់ ឬទទួលទានកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើមបានដល់ទៅ ៥០ ភាគរយឯណោះ។

    ២. វាកាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺភ្លេចភ្លាំង Alzheimer និង Parkinson (ជំងឺ​នៃ​ការខូចខាត​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​ដែលផ្ដល់ផល​ប៉ះពាល់​ចំពោះការធ្វើ​ចលនារបស់រាងកាយ) ៖ ក្រុមអ្នកអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺភ្លេចភ្លាំង Alzheimer ដែលមានមូលដ្ឋាននៅទីក្រុង Tampa នៃរដ្ឋ Florida បានធ្វើការសិក្សាដើម្បីបញ្ជាក់ពីឥទ្ធិពលនៃការទទួលទានកាហ្វេលើការវិវត្តនៃជំងឺភ្លេចភ្លាំង Alzheimer។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ការទទួលទានកាហ្វេ ៣ ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការវិវត្តនៃជំងឺនេះបានរហូតដល់ទៅ ៦៥ភាគរយ។ ចំណែកឯអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ The Federal University ក្នុងប្រទេស ប្រេស៊ីល បានឲ្យដឹងដែរថា ការទទួលទានកាហ្វេទៀងទាត់ជាប្រចាំអាចជាដំណោះស្រាយបង្ការជំងឺ Parkinson ដោយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺនេះនឹងត្រូវកាត់បន្ថយដល់ទៅ ២០ ភាគរយ។

    ៣. វាកាត់បន្ថយហានិភ័យនៃជំងឺមហារីក ៖ ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយនាយកដ្ឋាន Clinical Studies for Health នៅសាកលវិទ្យាល័យ Milan និងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃវិទ្យាស្ថាន Mario Negri បានបង្ហាញថា ការប្រើប្រាស់ ឬទទួលទានកាហ្វេពិតជាមានឥទ្ធិពលអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់ និងជំងឺមហារីកក្រពេញប្រូស្តាត។

    ៤. វាមានផលវិជ្ជមានទៅលើប្រព័ន្ធសរសៃឈាមបេះដូង ៖ ក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យសុខភាពសាធារណៈ Harvard សាកលវិទ្យាល័យជាតិសាំហ្គាពួរ និងមន្ទីរពេទ្យស្ត្រី Brigham បានធ្វើការស្រាវជ្រាវបង្ហាញឲ្យដឹងថា មនុស្សដែលទទួលទានកាហ្វេ ៣ ទៅ ៥ ពែង ក្នុងមួយថ្ងៃ គឺមិនងាយនឹងកើតមាន ឬទទួលរងបញ្ហាបេះដូងដូចអ្នកដែលទទួលទានភេសជ្ជៈផ្សេងៗទៀតដល់ទៅ ៣ ដង។

    ៥. វាកាត់បន្ថយការវិវត្តន៍នៃជំងឺសន្លាក់ និងក្រួសក្នុងថង់ប្រមាត់ ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាលាសុខភាពសាធារណៈ Harvard និងមន្ទីរពេទ្យស្ត្រី Brigham បានបង្ហាញឲ្យដឹងថា កាហ្វេពិតជាអាចធ្វើឲ្យការរំលាយអាហារមានភាពប្រសើរឡើង ហើយអាចទប់ស្កាត់ជំងឺរលាកសន្លាក់ហ្គោដ (gout)បាន។ ហើយសារធាតុមួយចំនួនដែលត្រូវបានរកឃើញនៅក្នុងកាហ្វេដូចជា កាហ្វេអ៊ីនអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងប្រមាត់។ លោក Scott Gottlieb បានរកឃើញថា ហានិភ័យនៃការវិវត្តទៅជាជំងឺនេះអាចនឹងបន្ថយបាន ៤ ភាគរយ ប្រសិនបើអ្នកទទួលទានកាហ្វេ ៤ ពែងក្នុងមួយថ្ងៃ ហើយអាចនឹងថយចុះ ៤៥ ភាគរយ ប្រសិនបើអ្នកទទួលទាន ៥ ពែងក្នុងមួយថ្ងៃ។

    ៦. វាកាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Aarhus មន្ទីរពេទ្យវេជ្ជសាស្ត្រ  Aarhus និងសាកលវិទ្យាល័យពេទ្យ Odense បានធ្វើការស្រាវជ្រាវបង្ហាញថា ការទទួលទានកាហ្វេមិនប៉ះពាល់ដល់ការវិវត្តន៍នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ នោះទេ។ Cafestol ដែលជាធាតុផ្សំនៅក្នុងកាហ្វេបង្កើនកម្រិតនៃអាំងស៊ុយលីនក្នុងលំពែងនៅពេលដែលវាត្រូវបានប៉ះពាល់ទៅនឹងឥទ្ធិពលនៃជាតិគ្លុយកូស។ នោះហើយជាមូលហេតុដែលការទទួលទានកាហ្វេអាចជួយសង្រ្គោះអ្នកឲ្យផុតពីជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

    ៧. វាធ្វើឲ្យកោសិកាទាំងអស់ក្នុងរាងកាយសកម្មឡើងវិញ ៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលកាហ្វេផ្ទុកមានឥទ្ធិពលលើកោសិកាទាំងក្នុងរាងកាយ។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Ewha នៅក្នុងទីក្រុងសេអ៊ូលបានអះអាងថា ការទទួលទានកាហ្វេអាចជួយកម្ចាត់បំបាត់ស្នាមជ្រួញតូចៗចេញពីស្បែកបាន ព្រមទាំងការពារមិនឲ្យបាត់បង់ជាតិទឹក និងកូឡាជែនទៀតផង។ នោះហើយដែលធ្វើឲ្យអ្នកដែលទទួលទានកាហ្វេជាប្រចាំមានសម្រស់ក្មេងជាងវ័យ។

    ៨. វាបង្កើនភាពរឹងមាំ ឬកម្លាំងនៃសាច់ដុំនៃមនុស្សចាស់ ៖ ក្រុមអ្នកវិទ្យសាស្ត្រនៃសកលវិទ្យាល័យ Coventry បានរកឃើញថា កាហ្វេអ៊ីនបានរួមចំណែកក្នុងការបង្កើនកម្លាំងនៃសាច់ដុំរបស់មនុស្សចាស់។

    ៩. វាជួយអ្នកឲ្យរស់បានយូរ ៖ លទ្ធផលនៃការសិក្សាស្រាវដែលបានធ្វើឡើងនៅក្នុងប្រទេសផ្សេងៗគ្នាជាច្រើនបង្ហាញថា គឺអាត្រាមរណៈភាពនៃអ្នកទទួលទានកាហ្វេជាប្រចាំ គឺទាប៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay