បច្ចេកវិទ្យា

OPPO Find X2 Pro 5G ទទួលបាននូវចំណាត់ថ្នាក់កំពូលលេខ 1 ពីស្ថាប័ន DXOMARK ចំពោះសមត្ថភាពកាមេរ៉ាថតរូប

BY
Khmernote Media
March 28, 2020

ភាពភ្ញាក់ផ្អើល នៃទូរស័ព្ទវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro 5G មិនទាន់ថមថយនៅឡើយនោះទេ បន្ទាប់ពីបានចេញលក់ជាផ្លូវការកាលពីពេលថ្មីៗនេះ ជាពិសេសគឺនៅក្នុងទីផ្សារប្រទេសកម្ពុជាតែម្តង។ យើងសង្កេតឃើញថា Find X2 Pro 5G កំពុងមានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ដោយសាររូបរាង អេក្រង់ល្អឯក បច្ចេកវិទ្យា5G និងជាពិសេសគឺសមត្ថភាពមេរ៉ាមុខក្រោយរបស់វាតែម្តង។

បើនិយាយអំពីសមត្ថភាពនៃការចាប់យកកំរិតពណ៌ ការបែងចែកប្លង់រូបភាព ភាពរហ័សរហួនក្នុងការចាប់យកចំណុច Focus ការថតរូបកំរិតច្បាស់ 12Bit True Capture និង ផលិតចេញជារូបដើម File RAW ទំហំធំ សម្រាប់យកទៅឌីហ្សាញ Find X2 Pro 5G គឺជាជម្រើសល្អបំផុត។ តួយ៉ាងស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro 5G ទទួលបានកំរិតពិន្ទុសរុបរហូតដល់ 124 ស្មើនិងចំណាត់ថ្នាក់លេខ 1 ក្នុងតារាងធ្វើតេស្តដាក់ពិន្ទុចំណាត់ថ្នាក់សមត្ថភាពកាមេរ៉ាទូរស័ព្ទទាំងអស់ពីស្ថាប័នវិបសាយ DXOMARK ចុះផ្សាយកាលពីពាក់កណ្តាលខែមីនានេះ។

ការធ្វើតេស្តសមត្ថភាពនេះត្រូវបានអនុវត្ត តាមរយៈការយក Find X2 Pro 5G ថតរហូតដល់លើស 1600 រូប និង វីដេអូលើស 2 ម៉ោង ទាំងនៅក្នុងបន្ទប់តេស្តផ្ទាល់ និង ខាងក្រៅ។

ការធ្វើតេស្ត និង ប្រើប្រាស់កាមេរ៉ាបានបញ្ជាក់ឲ្យឃើញថា OPPO Find X2 Pro 5G មានសមត្ថភាពយ៉ាងល្អឥតខ្ចោះ ជាពិសេសនៅផ្អែក Auto Focus ដែលធ្វើការបានយ៉ាងរហ័ស លឿន និង អាចប្រើប្រាស់បានទាំងការថតរូបសន្លឹក និង ថតវីដេអូ ដោយសារតែលើកនេះ OPPO បានធ្វើការសហការណ៌ជាមួយ Sony ដើម្បីបំពាក់នូវប្រភេទ សេនស័រធំជាងគេគឺ Sony IMX 689 បំពាក់បច្ចេកវិទ្យាទំនើបប្លែកគេមួយឈ្មោះថា All Pixel-Omni Directional PDAF មានសមត្ថភាព គណនាគ្រប់ចំណុចភិកសែលនៃរូបទាំងមូល អោយទៅជាចំណុច Focus រួចជាស្រេចតែម្តង។

ចំណុចលេចធ្លោបន្ទាប់គឺ ការថតវីដេអូដែលអាចរក្សាបាននូវលំនឹង រលូន កាត់បន្ថយភាពរង្គើ រំញ័រ បានយ៉ាងល្អគ្មានប្រៀប ដោយសារតែមុខងារទប់លំនឹង Ultra-Steady Video Pro និងជំនួយពីលេនកាមេរ៉ាប្លង់ទូលាយកំរិតធំ 48MP ហើយគុណភាពវីដេអូទៀតសោត ក៏ស្រស់ស្អាតពណ៌ធម្មជាតិ ដោយសារតែមុខងារ LIVE HDR ដែលមានមកស្រាប់។ ចំណុចល្អដែលមិនសសើរមិនបាននោះគឺ សមត្ថភាពក្នុងការចាប់យក និង បែងចែងពណ៌នៃរូបភាព ព្រោះលោកអ្នកនិងទទួលបាននូវកំរិតពណ៌ពិតៗដូចធម្មជាតិ និង ការកំណត់កំរិតពណ៌ ស បានយ៉ាងល្អ ទាំងនៅក្នុងទីតាំងខាងក្រៅពេលថ្ងៃ និង នៅក្នុងទីតាំងម្លប់ នេះក៏អាចដោយសារតែ កំរិតបង្ហាញពណ៌របស់អេក្រង់វា បានរហូតដល់ទៅកំរិត 10Bit ដែលគិតទៅគឺលើស 1ពាន់លានពណ៌ទៅទៀត ហើយបើប្រៀបធៀបជាមួយ អេក្រង់ទូរសព្ទដទៃ គឺលើសរហូតដល់ 64 ដង។

ជាការពិត នេះនៅមិនទាន់អស់សមត្ថភាពដែលមានបំពាក់ជាមួយកាមេរ៉ាដ៏ឆ្លាតវៃ របស់ OPPO Find X2 Pro នៅឡើយទេ។ យើងមិនទាន់បាននិយាយដល់សមត្ថភាពថតរូបពង្រីក Hybrid Zoom ជំនាន់ទី 2 និង សមត្ថភាពថតរូបនៅពេលយប់ និង ពេលងងឹតខ្វះពន្លឺ។

OPPO Find X2 Pro 5G ត្រូវបានរចនាយ៉ាងល្អប្រណីតជាមួយនឹងពីរពណ៌ គឺពណ៌ខ្មៅខាប់ ប្រភេទសេរ៉ាមិចសុទ្ធ និង ពណ៌ទឹកក្រូច ប្រភេទស្បែកគុណភាពខ្ពស់ មិនប៉ះព៉ាល់បរិស្ថាន មានអេក្រង់ល្អផ្តាច់គេ 6.7” Dynamic AMOLED កំរិតបង្ហាញរូបភាព QHD+ 3K (3168 x 1440) ដែលពិសេសបំផុត បង្ហាញកំរិតពណ៌ដល់ទៅ 10Bit លើសពី 1ពាន់លានពណ៌ និង កំរិតល្បឿនអេក្រង់ 120Hz និង ល្បឿនប៉ះសម្គាល់ 240Hz។ ប្រើប្រាស់បន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមដោយរ៉េមយក្ស 12GB ប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការដោយ ColorOS 7.1 (Android 10) ភ្ជាប់មកជាមួយនឹងមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និង កម្មវិធីកែសម្រួលវីដេអូ Soloop2.0 អាចទ្រទ្រង់បច្ចេកវិទ្យា5G មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC2.0 (សាកថ្មពេញ 100% ត្រឹម 38នាទី)។ ជាពិសេសមានបច្ចេកវិទ្យាការពារទឹក IP68 ស្កេនក្រយៅដៃលើអេក្រង់សុវត្ថិភាពបំផុត, Wi-Fi ជំនាន់ទី6 ទាញល្បឿនអ៊ីនធឺណែតលឿនជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពិរោះរណ្តំចិត្ត។

ដូចនេះ លក្ខណះសម្បត្តិ កំពូលៗ ពិសេសៗខាងលើ យើងអាចសន្និដ្ឋានបានថា OPPO Find X2 Pro 5G ពិតជាស័ក្តសមទូរស័ព្ទវៃឆ្លាតលំដាប់កំពូលពិតមែន ហើយលោកអ្នកអាចស្វែងរកទិញបានហើយនៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ក្នុងតម្លៃត្រឹមតែ 1299$ ប៉ុណ្ណោះ។ ប្រសិនបើស្ទាក់ស្ទើរ ហើយចង់សាកល្បងតេស្តសមត្ថភាពពិត OPPO Find X2 Pro 5G នៅទីតាំងរបស់មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខាផ្សារទំនើបអ៊ីអន1 ប្រកបដោយសុវត្ថិភាពបំផុត ព្រោះទូរស័ព្ទត្រូវបានសម្អាតរៀងរាល់ 2ម៉ោងម្តង Showroom មួយថ្ងៃទី2ដង និងមានទឹកអាល់កុលសម្រាប់លាងសម្អាតដៃ។

 

Share This Post: