ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំណាយពេលធ្វើមិនដល់១ម៉ោងផងប្រជាជនម៉ាឡេស៊ីនឹងទទួលអត្តសញ្ញាណប័ណ្ណថ្មី

    BY Khmernote Media April 24, 2018
    ចំណាយពេលធ្វើមិនដល់១ម៉ោងផងប្រជាជនម៉ាឡេស៊ីនឹងទទួលអត្តសញ្ញាណប័ណ្ណថ្មី

    ម៉ាឡេស៊ី៖ កន្លងមកការធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់ប្រជាពលរដ្ឋម៉ាឡេស៊ីម្នាក់ៗត្រូវចំណាយពេលយូរ អាចជាច្រើនថ្ងៃ ឬឈានដល់ខែទៀតផង ទើបអាចទទួលបានវាទៅប្រើប្រាស់។ ក្នុងករណីដែលបាត់បង់ប្រជាពលរដ្ឋម្នាក់ៗត្រូវប្រើប្រាស់ប័ណ្ណ ដែលថតចម្លង ឬពេលខ្លះត្រូវខកខានមិនបានប្រើមួយរយៈពេលខ្លី ទម្រាំតែធ្វើថ្មីមួយទៀតបាន។​

    ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ខ្លួនពេលនេះអាជ្ញាធរម៉ាឡេស៊ីបង្កើតនូវប្រព័ន្ធការងារថ្មីមួយ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្លួនធ្វើអត្តសញ្ញាណប័ណ្ណថ្មីបានដោយចំណាយពេលត្រឹមតែ៤៥នាទីប៉ុណ្ណោះ។ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋត្រូវទៅដាក់ពាក្យនៅនាយកដ្ឋានចុះបញ្ជីជាតិ ហើយបន្ទាប់ពីដាក់ពាក្យរួចរាល់ដោយត្រឹមត្រូវហើយនោះ ពួកគេគ្រាន់តែរងចាំ​៤៥នាទីប៉ុណ្ណោះគឺអាចទទួលបានអត្តសញ្ញាណប័ណ្ណហើយ។

    របៀបនៃការធ្វើការថ្មីនេះ ត្រូវបានប្រជាពលរដ្ឋសាទរជាខ្លាំង ព្រោះតែវាចំណាយពេលខ្លី តែមានប្រសិទ្ធភាពខ្ពស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay