ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកក៏អាចស្រកទម្ងន់នៅកំឡុងពេលគេងបានផងដែរ ប្រសិនបើអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

    BY Khmernote Media April 24, 2018
    អ្នកក៏អាចស្រកទម្ងន់នៅកំឡុងពេលគេងបានផងដែរ ប្រសិនបើអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

    យើងទាំងអស់គ្នាអាចយល់ស្របថា ការធ្វើលំហាត់ប្រាណទៀងទាត់រាល់ថ្ងៃ គឺជាវិធីល្អបំផុត ដើម្បីសម្រកទម្ងន់ និងរក្សាសុខភាព។ ប៉ុន្តែថាតើមានមនុស្សប៉ុន្មាននាក់ដែលធ្វើលំហាត់ប្រាណទៀងទាត់ជារៀងរាល់ថ្ងៃ? មិនច្រើនទេ! ទោះជាយ៉ាងណាមនុស្សសឹងតែគ្រប់គ្នា គឺគេងរាល់ថ្ងៃ។ ដូច្នេះគន្លឹះងាយៗមួយចំនួនខាងក្រោម គឺប្រសើរបំផុត ដោយអ្នកអាចស្រកទម្ងន់បាន បើទោះជាកំពុងគេង ៖ 

    ១. គេងស្រាត ៖ ទោះបីជាវាស្តាប់ទៅហាក់ដូចជាចម្លែកបន្តិចក៏ពិតមែន ប៉ុន្តែការគេងអាក្រាតកាយ គឺផ្ដល់អត្ថប្រយោជន៍ច្រើនណាស់។ ការរក្សារាងកាយឲ្យទទួលបានភាពត្រជាក់ នៅខណៈពេលគេង គឺជួយពន្លឿនដំណើរការដុតរំលាយខ្លាញ់របស់រាងកាយ ហើយថែមទាំងបង្កើនជាតិខ្លាញ់ល្អៗក្នុងរាងកាយដែលជួយក្នុងការដុតបំផ្លាញកាឡូរី។ ការដុតរំលាយជាតិខ្លាញ់មិនល្អ ក៏ដូចជាការដុតបំផ្លាញ់កាឡូរីបានល្អនឹងធ្វើឲ្យអ្នកស្រកទម្ងន់។

    ២. គេងនៅកន្លែងដែលងងឹតទាំងស្រុង ៖ ការគេងនៅកន្លែងដែលងងឹតឈឹងតែម្ដង គឺជាការជួយធ្វើឲ្យរាងកាយបង្កើតអ័រម៉ូនមេឡាតូនីនដែលមិនត្រឹមតែធ្វើឲ្យគេងលក់បានស្រួល ហើយស្កប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយក្នុងការដុតបំផ្លាញកាឡូរីផងដែរ។ នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Pineal Research ។

    ៣. បន្ថយសីតុណ្ហភាពក្នុងបន្ទប់ ៖ យោងតាមការសិក្សាមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្របានបង្ហាញឲ្យដឹងថាមនុស្សដែលគេងនៅក្នុងបន្ទប់ដែលមានកម្រិតសីតុណ្ហភាពប្រហែលជា ៦៦ អង្សារហ្វារិនហៃ (១៨ អង្សារសេ) ដុតបំផ្លាញជាតិកាឡូរីក្នុងរាងកាយបានដល់ទៅ ៧៥ ដង ច្រើនជាងអ្នកគេងក្នុងបន្ទប់ដែលមានសីតុណ្ហភាពកក់ក្ដៅជាងនេះ។ ការគេងក្រោមសីតុណ្ហភាពត្រជាក់ជម្រុញដល់ប្រសិទ្ធិភាពនៃការរក្សាទុកជាលិកា adipose ដែលជួយដុតបំផ្លាញជាតិខ្លាញ់ដែលមានផ្ទុកនៅក្នុងក្បាលពោះ ដើម្បីធ្វើឲ្យយើងកក់ក្ដៅ។

    ៤. បិទនូវរាល់គ្រឿងអេឡិចត្រូនិកក្នុងបន្ទប់គេង ៖ យោងតាមការស្រាវជ្រាវដែលធ្វើឡើងនៅសកលវិទ្យាល័យ Harvard បានរកឃើញថា ពន្លឺពណ៌ខៀវខ្ចីដែលបញ្ចេញដោយគ្រឿងអេឡិចត្រូនិកដូចជា ស្មាតហ្វូន ថេបផ្លេត ​​​ជាដើម ផ្ដល់ឥទ្ធិពលរារាំងរាងកាយក្នុងការផលិតអ័រម៉ូនមេឡាតូនីន (អ័រម៉ូនដែលជួយការដុតបំផ្លាញ់កាឡូរី)។ ការសិក្សាមួយទៀតដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅសិង្ហបុរីបានរកឃើញថា ការមើលទូរទស្សន៍រយៈពេលយូរបណ្ដាលឲ្យកម្រិត triglycerides (ទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម)ឡើងខ្ពស់ ប៉ុន្តែកម្រិតនៃ adiponectin (ប្រូតេអ៊ីនដែលចាត់ចែងភាពត្រឹមត្រូវនៃកម្រិតជាតិគ្លុយកូស និងបំបែកអាស៊ីតខ្លាញ់) នៅក្នុងខ្លួនបែរជាចុះទាបទៅវិញ។

    ៥. ជៀសវាងធ្វើលំហាត់ប្រាណមុនពេលចូលគេង ៖ លំហាត់ប្រាណដាស់សកម្មភាពនៃរាងកាយដែលនឹងធ្វើឲ្យអ្នកពិបាកក្នុងការគេងលក់បានស្កប់។ ប៉ុន្តែលំហាត់ប្រាណកំឡុងពេលព្រឹក គឺប្រសើរបំផុត។

    ៦. កំណត់ពេលគេងឲ្យបានត្រឹមត្រូវ ៖ ការគេងឲ្យបានពី ៧ ទៅ ៨ ម៉ោង មិនត្រឹមតែធ្វើឲ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់បានកាន់តែច្រើនផងដែរ។ យោងតាមការស្រាវជ្រាវមួយរបស់ American Journal of Clinical Nutrition បានរកឃើញថា មនុស្សដែលគេងបានពី ៧ ទៅ ៨ ម៉ោង រាងកាយរបស់ពួកគេធ្វើការដុតបំផ្លាញជាតិកាឡូរី ដល់ទៅ ២០ ភាគរយ ច្រើនជាងអ្នកដែលគេងមិនបានគ្រប់។

    ៧. ជៀសវាងការទទួលទានភេសជ្ជៈជាតិអាល់កុល ៖ ការទទួលទានភេសជ្ជៈមានជាតិអាល់កុលនៅខណៈពេលជិតចូលគេងនឹងធ្វើឲ្យរាងកាយដំណើរការដុតរំលាយបំបែកជាតិអាល់កុលកំឡុងពេលគេងដែលរារាំងរាងកាយមិនឲ្យទទួលបាននូវថាមពល REM ដែលជាពេលរាងកាយដុតកាឡូរីបានច្រើនបំផុត។ ដូច្នេះប្រសិនបើចង់ស្រកទម្ងន់ អ្នកមិនគួរទទួលទានភេសជ្ជៈជាតិអាល់កុលនៅកំឡុងពេល ៣ ម៉ោងមុនចូលគេងឡើយ។

    ៨. ទទួលទានអាហារពេលល្ងាចតែបន្តិច ៖ ជៀសវាងការទទួលអាហារច្រើនពេកនៅពេលយប់ ហើយក៏ត្រូវជៀសវាងការទទួលទាននៅមុនពេលរៀបចូលគេងផងដែរ។ ក្នុងអំឡុងពេលគេងលក់ខួរក្បាលបញ្ចេញអ័រម៉ូនលូតលាស់មួយប្រភេទ។ ដូច្នេះប្រសិនបើអ្នកទទួលនៅពេលយប់ អ័រម៉ូនលូតលាស់នឹងផ្ទុកអាហារនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកដូចជាជាតិខ្លាញ់ជាដើម។

    ៩. ទទួលទានភេសជ្ជៈប្រូតេអ៊ីនក្រឡុកនៅមុនពេលចូលគេង ៖ ការទទួលទានប្រូតេអ៊ីនប្រមាណជា ៣០ ក្រាម នៅមុនពេលចូលគេង គឺប្រសើរបំផុត។ ការស្រាវជ្រាវបង្ហាញថា វាជួយរាងកាយឲ្យដុតបំផ្លាញជាតិកាឡូរីបានកាន់តែច្រើននៅពេលខណៈពេលគេង។ ប្រូតេអ៊ីនក៏ជួយដល់ការជួសជុលសាច់ដុំផងដែរ ហើយម៉ាសសាច់ដុំកាន់តែច្រើន រាងកាយនឹងដុតកាឡូរីកាន់តែច្រើន៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay