ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាក្រក់ហួស ! បុរសម្នាក់ប្រើប្រាស់ហឹង្សាយ៉ាងឃោរឃៅដាក់កូនប្រុសសង្សារខ្លួនរហូតដល់ស្លាប់

    BY Khmernote Media April 24, 2018
    អាក្រក់ហួស ! បុរសម្នាក់ប្រើប្រាស់ហឹង្សាយ៉ាងឃោរឃៅដាក់កូនប្រុសសង្សារខ្លួនរហូតដល់ស្លាប់

    បរទេស ៖ វាជារឿងពិបាកទទួលយកណាស់នៅពេលដែលឪពុកម្តាយបង្កើតមិនបានការពារកូនរបស់ល្អអោយបានល្អ ហើយបែរជាបើកដៃអោយគូស្នេហ៍រឺឪពុកម្តាយក្រោយធ្វើបាបកូនទៀតនោះ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយករណីបុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីគេបានវាយធ្វើបាបយ៉ាងឃោរឃៅទៅលើកូនប្រុសវ័យ៦ឆ្នាំរបស់មិត្តស្រីខ្លួន។ ក្មេងប្រុសរងគ្រោះមានឈ្មោះ Mohamad Rayyan វ័យ៦ឆ្នាំ គេត្រូវបញ្ជូនទៅមន្ទីពេទ្យក្រោយរងការធ្វើបាបយ៉ាងសាហាវពីមិត្តប្រុសរបស់ម្តយខ្លួន។


    ក្មេងប្រុសម្នាក់នេះត្រូវបានគ្រូពេទ្យអះអាងថារងរបួសធ្ងន់ធ្ងរ ដែលរងនូវការបាក់ឆ្អឹងជំនី និង ធ្លាយពោះវៀនធំ។ ម្តាយបង្កើតរបស់ Rayyan និងមិត្តប្រុសរបស់នាងត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួននៅថ្ងៃទី១៩ ខែមេសាកន្លងទៅនេះ។ បុរសជាមិត្តប្រុសម្តាយកុមាររងគ្រោះត្រូវប៉ូលិសរកឃើញពាក់ព័ន្ធជាមួយនឹងបទល្មើសលួចម៉ូតូជាង១២ករណីទៀត។ បុរសម្នាក់នេះអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតទៀតផង ក្រោយពី Rayyan ត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ដោយរបួសធ្ងន់ធ្ងរហួសពេក៕

    អត្ថបទ ៖ Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay