ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! ផ្លូវគេស្ទះចង់ស្លាប់ ឯងបែរជាចុះមកវាយគ្នាពេញផ្លូវដោយសារតែរឿងប៉ុណ្ណឹង

    BY Khmernote Media April 24, 2018
    ហួសចិត្ត ! ផ្លូវគេស្ទះចង់ស្លាប់ ឯងបែរជាចុះមកវាយគ្នាពេញផ្លូវដោយសារតែរឿងប៉ុណ្ណឹង

    បរទេស ៖ នៅលើផ្លូវដែលមានចរាចរណ៍កកស្ទះខ្លាំងអ្នកបើកបរគួរមានការយល់អាធ្យាស្រ័យគ្នាអោយបានច្រើន ជាជាងការបើកប្រជែងផ្លូវគ្នារហូតបង្កជាជំលោះ។ ប្រភពព័ត៌មានបរទេសចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ផ្លូវស្ទះស្ទើរស្លាប់បុរសពីរនាក់បែរជាចុះមកវាយគ្នាពេញផ្លូវទៅវិញ។


    តាមរយៈវីដេអូតែកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម បានបង្ហាញពីសកម្មភាពរថយន្តពីរគ្រឿងដែលបានបើកជែងគ្នារហូតបង្កជាជំលោះ។ តាមរយៈវីដេអូជាង១នាទីយើងឃើញរថយន្ត Mercedes-Benz បើកជែងគ្នាជាមួយនឹងរថយន្តដឹកទំនិញ រហូតម្ចាស់រថយន្តដឹកទំនិញអត់លែងបានចុះមកទាញតៃកុងរថយន្ត Mercedes-Benz ចេញមកវាយគ្នាតែម្តង។ បុរសទាំងពីរនាក់នេះបានធ្វើការប្រតាយប្រតប់គ្នាពេញផ្លូវ រហូតមន្ត្រីប៉ូលីសក្នុងតំបន់នោះចុះមកជួយធ្វើអន្តរាគមន៍៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay