ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ូតសក់ទាំង ៥ដែលសាកសមសម្រាប់នារីគ្រប់រូបនៅក្នុងរដូវក្ដៅនេះ

    BY Khmernote Media April 24, 2018
    ម៉ូតសក់ទាំង ៥ដែលសាកសមសម្រាប់នារីគ្រប់រូបនៅក្នុងរដូវក្ដៅនេះ

    ចូលដល់រដូវក្ដៅច្បាស់ណាស់ថាពិតជាមានការលំបាកជាខ្លាំងសម្រាប់នារីៗដែលមានសក់វែង ព្រោះថាអាចបណ្ដាលឲ្យសក់ឆាប់បែកញើស, ឆាប់មានក្លិនមិនល្អ ហើយថែមទាំងងាយកើតខ្លាញ់ទៀតផង។ ដូចនេះទើបបានជាយើងមកណែនាំនូវម៉ូតសក់ងាយៗដែលសាកសមសម្រាប់នារីគ្រប់រូបមានសក់វែងហើយមិនចង់កាត់សក់ខ្លី៖

    ១. ចងសក់ពាក់កណ្ដាល៖ បើសិនជាអ្នកមិនចង់ចងសក់លើកទាំងអស់ នោះអ្នកអាចចងនៅស្ទាយពាក់កណ្ដាលបានព្រោះថាវាជាស្ទាយទាន់សម័យ ម៉្យាងទៀតអាចជួយបាំងផ្ទៃមុខរបស់អ្នកបានបើសិនជាអ្នកមានមុខធំ។

    ២. ស្ទាយបួងសក់ឡើងខ្ពស់៖ បើសិនជាសក់អ្នកឆាប់ឡើងខ្លាញ់ រឺក៏មានខ្លាញ់ច្រើននោះអ្នកគួរតែអនុវត្តន៏នៅស្ទាយមួយនេះ។

    ៣. ស្ទាយទម្លាក់សក់ទៅមួយចំហៀង៖ បើសិនជាអ្នកមានសក់ស្ដើង ហើយចង់ធ្វើការលាកបាំងមិនចង់ឲ្យគេមើលដឹងនោះអ្នកគួរតែសាកជាមួយនឹងស្ទាយមួយនេះ ព្រោះមានភាពងាយស្រួលដោយគ្រាន់តែចងទម្លាក់មួយចំហៀង រឺក៏ក្រងសក់ ដែលធ្វើឲ្យមើលមកអ្នកមានសក់ច្រើន។

    ៤. ចងលើកស្ទាយកន្ទុយសេះ៖ អ្នកដែលមានសក់វែងក្រាស់ អ្នកគួរតែចងនៅស្ទាយមួយនេះព្រោះវាជួយឲ្យសក់អ្នកមិនឆាប់បែកញើស និងទទួលបានភាពស្រស់ស្អាតស្របជាមួយគ្នា។

    ៥. ស្ទាយសក់ក្ដោបចូលក្នុង៖ ស្ទាយនេះសម្រាន់នារីដែលមិនចង់កាត់សក់ខ្លី ប៉ុន្ដែចង់បានស្ទាយសក់ខ្លីដោយអ្នកគ្រាន់តែយកសក់ដាក់ក្ដោបចូលទៅក្នុងក៏ទទួលបានស្ទាយមួយដ៏ទាក់ទាញ៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay