សុខភាព

៣ខេត្តនេះ មិនទាន់មានអ្នកជាសះស្បើយពីកូវីដ១៩ទេ

BY
Khmernote Media
April 1, 2020

តាំង​ពី​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 នៅ​កម្ពុជា​មក បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​នៅ​ក្នុង​ខេត្ត-ក្រុង​មួយ​ចំនួន ឯ​ខេត្ត-ក្រុង​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 នៅ​ឡើយទេ។ ទោះ​យ៉ាង​ណា ខេត្ត-ក្រុង​មួយ​ចំនួន​ដែល​ត្រូវ​បាន​រក​ឃើញ​ករណី​វីរុស COVID-19 ក៏​មាន​ករណី​ជា​ខ្លះៗ​ដែរ។ ចំណែក ខេត្ត៣ខេត្តនេះ បានរកឃើញករណីឆ្លង តែមិនទាន់មានអ្នកជាសះស្បើយនៅឡើយទេ។

-ខេត្តកែប (៤ ករណីឆ្លង)
-ខេត្ត​កំពត (២​ ករណីឆ្លង)
​ -ខេត្តកណ្តាល (២ ករណីឆ្លង)។

ក្រៅពីនោះខេត្ត-ក្រុងដែលមានផ្ទុកអ្នកជំងឺ COVID-19 សុទ្ធតែមានករណីជា ចាប់ពី ១-៩ករណី។ ក្នុងនោះដែរ ខេត្ត-ក្រុងនៅកម្ពុជាដែលមិនទាន់រកឃើញថាមានករណីវិជ្ជមាន COVID-19 សោះរួមមាន កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនៈគិរី​ មណ្ឌលគិរី ប៉ៃលិន ព្រៃវែង​ ស្វាយរៀង ពោធិ៍សាត់ ឧត្តរមានជ័យ តាកែវ និងខេត្តកំពង់ស្ពឺ។

សរុប​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស មាន ១០៩​ករណី ព្យាបាល​ជា​សះស្បើយ​ចំនួន ២៣​ករណី ឯ​ករណី​ស្លាប់​គ្មាន​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: