នារីដែលមានកំពស់ទាបនឹងទទួលបានភាពទាក់ទាញបន្ថែមទៀត ប្រសិនបើអនុវត្តន៍តាមវិធីទាំងនេះ
គេតែងតែនិយាយថានារីដែលមានកំពស់ខ្ពស់ចាប់ពី ១.៦០cmគឺមានភាពស្រស់ស្អាតស្លៀកពាក់អ្វីក៏ស្អាត ប៉ុន្ដែអ្នកយល់ខុសហើយនារីៗដែលមានកំពស់ទាបក៏មានភាពស្រស់ស្អាតផងដែរបើសិនជារូបនាងដឹងពីតិចនិកនៅក្នុងស្លៀកពាក់ឲ្យបានត្រឹមត្រូវ។ ចង់ដឹងថាធ្វើយ៉ាងណាដើម្បីទទួលបានភាពស្រស់ស្អាតនារីៗគួរតែអនុវត្តន៍នូវស្ទាយទាំងនេះ៖
១. ពាក់ស្បែកជើងកែង៖ ការពាក់ស្បែកជើងកែងគឺជាអាវុធរបស់នារីដែលមានកំពស់ទាបព្រោះថាអាចជួយឲ្យនារីមើលមកមានកំពស់ខ្ពស់ និងកាន់តែមានភាពជឿជាក់ចំពោះខ្លួនកាន់តែខ្លាំង

២. ការស្លៀកខោ រឺសំពត់ដែលមានចង្កេះវែង៖ ការតុបតែងជាមួយនឹងខោចង្កេះវែង រឺក៏ស្លៀកខោលើក ដើម្បីជួយឲ្យឃើញជើងរបស់អ្នកវែងស្រលូន និងកាន់តែទទួលបាននូវភាពស្រស់ស្អាតពិសេសមើលមកទាក់ទាញបែបធម្មជាតិ

៣. ការស្ពាយជាមួយនឹងកាបូបតូចៗ៖ អ្នកគួរតែជ្រើសរើសកាបូបណាដែលតូចល្មមសមជាមួយនឹងមាឌរបស់អ្នក ជៀងវាងការស្ពាយកាបូបធំសំពីងសំពោងដែលធ្វើឲ្យមើលមកមាឌរបស់អ្នកកាន់តែតូចមិនស្អាត

៤. ការជ្រើសរើសពណ៌សម្លៀកបំពាក់ដូចគ្នា៖ ការដែលអ្នកស្លៀកពាក់ពណ៌ខោអាវពណ៌ដូចគ្នាកាន់តែមានភាពលេចធ្លោ និងទទួលបានភាពទាក់ទាញជាខ្លាំងសម្រាប់នារីៗដែលមានកំពស់ទាប

៥. ការលេងស្ទាយជាមួយនឹងរ៉ូបខ្លីៗ៖ ការលេងស្ទាយបែបនេះធ្វើឲ្យនារីទាបៗទទួលបាននូវភាពស្រស់ស្អាត ជាពិសេសធ្វើឲ្យជើងរបស់អ្នកមើលមកស្រលូនស្អាតតែម្ដង កាន់់តែពិសេសបើសិនជានារីបន្ថែមជាមួយនឹងស្បែកជើងកែង៕

អត្ថបទ៖ Sai
ប្រភព៖mthai