ខ្មែរណូត

ស្វែងរក

  • PR

    គោលជំហរដ៏រឹងមាំរបស់ផាកកាហ្វេ អំឡុងពេលសកលលោកកំពុងស្ថិតក្នុងវិបត្តិ

    BY Khmernote Media April 2, 2020
    គោលជំហរដ៏រឹងមាំរបស់ផាកកាហ្វេ អំឡុងពេលសកលលោកកំពុងស្ថិតក្នុងវិបត្តិ

    នៅពេលមានវិបត្តិអ្វីមួយដែលជះឥទ្ធិពលទៅលើការលក់ ឬចំណូលរបស់ក្រុមហ៊ុន គេសង្កេតឃើញ ក្រុមហ៊ុនភាគច្រើនបានជ្រើសយកវិធីកាត់បន្ថយចំណាយ ដោយកាត់បន្ថយបុគ្គលិក ឬកាត់បន្ថយថ្លៃដើម ជាដើម។ល។ ដោយឡែក ក្រុមហ៊ុន ផាក កាហ្វេ (Park Café) បានជ្រើសរើសយកជម្រើសមួយផ្សេងទៀតដែលផ្ទុយពីជម្រើសខាងលើ។

    អគ្គនាយកគ្រប់គ្រងទូទៅផាកកាហ្វេបានមានប្រសាសន៍ថា ពួកយើងប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាថា “Don’t Waste The Crisis” ។ ក្រុមហ៊ុន ផាក កាហ្វេរបស់លោកបានបន្តនិងបង្កើនការលក់ការរបស់ខ្លួន តាមរយៈការច្នៃប្រឌិតថ្មី ដូចជាការពង្រឹងនិងបង្កើនសម្ថភាពនិងផលិតភាពរបស់បុគ្គលិក ការដាក់អោយដំណើរការនៃសេវាដឹកជូនដល់ទីកន្លែងរបស់អតិថិជនជំនាន់ថ្មី ដែលយើងហៅថា៖ សេវាដឹកជូនដល់ទីកន្លែងដោយមិនប៉ះពាល់ផ្ទាល់ជាមួយអតិថិជន (Contactless Delivery Service) ដោយរាប់តាំងពីការចំអិន រហូតទៅជូនដល់ដៃអតិថិជន។

    លោកបានបន្តថា បន្ថែមពីលើការពាក់់ស្រោមដៃ លាងដៃជាមួយនឹងសាប៊ូនិងទឹកសម្លាប់មេរោគ ការពាក់ម៉ាស ការធ្វើអនាម័យនិងបាញ់ទឹកសម្លាប់មេរោគទៅលើធុងដឹកជញ្ជូនម្ហូបអាហារជូនអតិថិជន(Delivery Box)ជាអ្វីដែលផាកកាហ្វេបានកំពុងធ្វើនិងពង្រឹងបន្ថែម។ នៅពេលដឹកម្ហូបអាហារទៅដល់ទីតាំងរបស់អតិថិជន បុគ្គលិកផាកកាហ្វេត្រូវដើរថយក្រោយចំនួន ២ម៉ែត្រ ដើម្បីរក្សាគន្លាតពីអតិថិជនស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលយើងហៅថា Social Distancing ។ អ្វីដែលកាន់តែពិសេសទៀតរាល់ម្ហូបអាហារដែលយើងខ្ញុំ (ផាកកាហ្វេ) ប្រគល់ជូនអថិតិជន គឺយើងបានភ្ជាប់ជាមួយប័ណ្ណធានាសុវត្ថិភាពដែលក្នុងប័ណ្ណនោះគឺបានបញ្ជាក់អំពីសីតុណ្ហភាពរបស់បុគ្គលិកចុងភៅដែលចំអិន និងបុគ្គលិកផ្នែកដឹកជញ្ជូនម្ហូបអាហារជូនអតិថិជន ដើម្បីធានាបានថាម្ហូបអាហាររបស់យើងត្រូវបានរៀបចំដោយសុវត្ថិភាព និងគិតគូរដល់សុខភាពរបស់អតិថិជនជាចំបង។

    លោកបន្ថែមថា ក្រៅពីការដាក់អោយប្រើប្រាស់សេវាកម្មដឹកជូនដល់ទីកន្លែងអតិថិជនជំនាន់ថ្មីនេះដែល។ ផាកកាហ្វេបានពង្រឹងការធ្វើអនាម័យក្នុងហាង សម្រាប់អតិថិជនដែលអញ្ជើញមកទទួលទានក្នុងហាង ពួកយើងមានចំណាត់ការចាំបាច់មួយចំនួនដែលស្របទៅតាមការណែនាំរបស់ក្រសួង ដូចជា៖ គ្រប់បុគ្គលិកទាំងអស់មុនចូលមកធ្វើការងារនៅកន្លែងគឺតម្រូវអោយឆែកសីតុណ្ហភាពខ្លួន តម្រូវអោយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ ត្រូវលាងដៃនិងសាប៊ូ និង បាញ់ទឹកសម្លាប់មេរោគជាញឹកញាប់ជាងមុន។ ការអនុវត្តគោលការណ៍ Social Distancing នៅក្នុងហាង ការឆែកសីតុណ្ហភាពរបស់អតិថិជនទាំងអស់មុនត្រូវបានអនុញ្ញាត្តិអញ្ជើញចូលក្នុងហាង ត្រូវមានសីតុណ្ហភាពទាបជាង 37.50 C”។

    បន្ថែមពីនេះទៀត នៅខាងក្នុងហាងត្រូវបានដកចេញ កាសែតសម្រាប់អានប្រចាំថ្ងៃ គ្រឿងទេសដាក់លើតុ តែត្រូវបានដាក់ជំនួសវិញនូវ E-Menu ការគិតលុយតាមការ Scan QR Code, Visa Card ឬ Park Café Card ហើយរៀងរាល់ពេលបុគ្គលិក បានធ្វើការសម្អាត ចាន ស្លាបព្រាសម ដោយម៉ាស៊ីនសម្លាប់មេរោគតាមគោលការណ៍ “Clean as you go” ។ លោកហេង សេងលី បានបញ្ជាក់ថា លោកមានទំនុកចិត្តថា ការអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុនឲ្យបានខ្ជាប់ខ្ជួន ផាក កាហ្វេ នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនរឹតតែច្រើនជាងមុន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay