បច្ចេកវិទ្យា

បន្ដិចទៀត Instagram នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្ហោះរូបភាព រឺវីដេអូចូលក្នុង Stories បានច្រើនក្នុងពេលតែមួយ

BY
Khmernote Media
April 25, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Instagram បានបង្ហើបទាក់ទងទៅនឹងការអភិវឌ្ឍរបស់ពួកគេមួយចំនួនទៅលើមុខងារ Stories។ ដោយឡែក សម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធ iOS នឹងអាចបង្ហោះរូបភាព រឺវីដេអូបានច្រើនក្នុងពេលតែមួយ ពោលគឺខុសពីបច្ចុប្បន្នដែលតម្រូវឲ្យអ្នកបង្ហោះម្ដងមួយ។

គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន Android អាចទទួលបានការអភិវឌ្ឍទាំងអស់ ក្នុងថ្ងៃនេះតែម្ដង។ ចំណែកឯប្រព័ន្ធដំណើរការ iOS វិញនឹងទទួលបានការអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Instagram បានបន្ថែមថា “ប្រសិនបើអ្នកចូលចិត្តបង្ហោះរូបភាពចូលទៅក្នុង Story ហើយ តម្រូវឲ្យធ្វើម្ដងមួយ និងរងចាំរហូតដល់អ៊ីនថឺណេតលឿន នោះវាលែងជាបញ្ហាទៀតហើយ ដោយពេលនេះយើងនឹងផ្ដល់ជូនលោកអ្នកនូវការអភិវឌ្ឍថ្មី។”

Fu

ប្រភព៖ idownloadblog

Share This Post: