ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បែកធ្លាយពី Galaxy S10 បណ្ដើរៗហើយ! (មានវីដេអូ)

    BY Khmernote Media April 25, 2018
    បែកធ្លាយពី Galaxy S10 បណ្ដើរៗហើយ! (មានវីដេអូ)

    ជាការពិតណាស់ ក្រុមហ៊ុន Samsung បានសម្រេចចេញលក់ទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 របស់ខ្លួនកាលពីប៉ុន្មានខែមុនរួចមកហើយ ប៉ុន្ដែក្នុងពេលបច្ចុប្បន្ន យើងសង្កេតឃើញថាមានមនុស្សជាច្រើនបានបង្វែរការចាប់អារម្មណ៍ខ្លួនទៅលើអ្នកបន្ដវេណត្រកូល S ទៅវិញ នោះគឺ Galaxy S10 តែម្ដង។

    ជាមួយនឹង Galaxy S10 យើងនៅមិនទាន់ដឹងច្បាស់ទាក់ទងទៅនឹងលក្ខណៈពិសេស រឺរូបរាងនៅឡើយទេ ប៉ុន្ដែអតិថិជនជាច្រើនជឿជាក់ថា ម៉ូដែលនេះពិតជាអស្ចារ្យ។ ទោះជាយ៉ាងណា ថ្វីបើមិនទាន់មានការបញ្ជាក់ណាមួយពីក្រុមហ៊ុនក្ដី ក៏យើងទទួលបានរូបភាពបែកធ្លាយមួយចំនួនពី Concept Creator លើ Galaxy S10 នេះដែរ។

    យោងតាម Concept Creator កំពូលស្មាតហ្វូន Galaxy S10 នឹងត្រូវបានបង្ហាញនាឆ្នាំ2019 ខាងមុខ ដែលមានភ្ជាប់មកជាមួយនឹងការអភិវឌ្ឍមួយចំនួន និងសាកសមឲ្យអតិថិជនប្ដូស៊េរី។ មិនតែប៉ុណ្ណោះ ម៉ូដែលកំពូលត្រកូល S នេះនឹងមានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 6.3អ៊ីញ ប្រភេទ Super AMOLED ដូចគ្នាទៅនឹងម៉ូដែលមុនដែរ។ ប៉ុន្ដែ សម្រាប់ការផ្លាស់ប្ដូរដ៏គួរកត់សម្គាល់ គឺយើងមិនសង្កេតឃើញមាន sensor ស្កេនស្នាមក្រយ៉ៅដៃក្រោមកាមេរ៉ាភ្លោះដែលដាក់បញ្ឈរឡើយ ហើយបើយោងតាមពាក្យចចាមអារាម sensor នេះអាចនឹងត្រូវបានបង្កប់ក្នុងអេក្រង់វិញ។ ក្រៅពីនេះ យើងក៏សង្កេតឃើញមានការអភិវឌ្ឍផ្សេងទៀតដូចជា Frosted Glass ប៊ូតុង Bixby, Dex 3.0 បច្ចេកវិទ្យាសាកថ្មឥតខ្សែ និងរន្ធដោតកាសផងដែរ។

    Fu

    ប្រភព៖ technobuffalo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay