អ្នកជំនាញ៖ សង្គ្រាមនុយក្លែអ៊ែរដែលបង្កឡើងដោយមនុស្សយន្តអាចនឹងកើតមាននៅក្នុងឆ្នាំ ២០៤០
បើយោងតាមស្ថាប័ន The RAND Corporation របស់សហរដ្ឋអាមេរិកបានបានធ្វើការព្យាការណ៍ថា នៅក្នុងឆ្នាំ ២០៤០ ខាងមុខនេះ សង្គ្រាមនុយក្លេអ៊ែរ ដែលអាចបំផ្លិចបំផ្លាញជីវិតមនុស្សជាតិអាចនឹងកើតមានឡើង ហើយសង្គ្រាមនោះគឺជាការបង្កឡើង ដោយក្រុម AI (Artificial Intelligence ជាប្រភេទមនុស្សយន្តដែលគេបង្កើតឡើង)។
ការអះអាងដូចនេះត្រូវបានស្ថាប័នខាងលើធ្វើឡើងក្នុងសន្និសិទ្ធការសែតជាផ្លូវការមួយកាលពីពេលថ្មីៗនេះ ហើយខ្លឹមសារនេះត្រូវបានសារព័ត៌មានល្បីៗជាច្រើននៅលើពិភពលោកយកទៅចុះផ្សាយផងដែរ។ ស្ថាប័នខាងលើបានបន្ថែមទៀតថា បច្ចុប្បន្ននេះការវិឌ្ឍន៍របស់ក្រុម AI កាន់រីកចម្រើនឡើងពីមួយកម្រិតទៅមួយកម្រិត រហូតដល់ដំណាក់កាលមួយ ដែលគេពិបាកនឹងគ្រប់គ្រងវាខ្លាំងណាស់។
ពិភពលោកទាំងមូលនៅចាំបានថា កាលពីអំឡុងឆ្នាំ ១៩៤០ ដល់ ១៩៥០ ពិភពលោកនៅមានសង្គ្រាមត្រជាក់មួយ ដែលអាចបង្កឲ្យបញ្ហាមួយចំនួនធំសម្រាប់ពិភពលោកផងដែរ ហើយសង្គ្រាមនុយក្លេអ៊ែរដែលនឹងអាចកើតមាននៅក្នុងឆ្នាំ ២០៤០ នោះ អាចនឹងមានទម្រង់ស្រដៀងគ្នាទៅសង្គ្រាមត្រជាក់កាលពីអតីតកាលដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail