សិល្បៈ

ខ្សែភាពយន្តភាគថៃ បែបមនោសញ្ចេតនា រសជាតិសាច់រឿងថ្មី នឹងចូលមកបម្រើអារម្មណ៍ទស្សនិកជនភីអិនអិន ក្នុងរឿង បញ្ជារកាមទេព

BY
Khmernote Media
April 3, 2020

ខ្សែភាពយន្តភាគថៃថ្មី ដែលកំពុងតែត្រៀមខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង ភ្លើងគំនុំនាគរាជនោះ គឺរឿង បញ្ជារកាមទេព ។ បើយើងងាក់ទៅចាប់អារម្មណ៍ចំណងជើង ហាក់ដូចជាបង្កប់ទៅដោយអត្ថន័យយ៉ាងស៊ីជម្រៅ ដែលសាច់រឿងទាំងមូលមានភាពប្រទាក់ក្រឡាគ្នា ល្អមើល ជក់ចិត្ត។

នៅក្នុងសាច់រឿងទាំងមូល គឺរៀបរាប់បង្ហាញពីខ្សែជីវិតបុរសម្នាក់ ឈ្មោះ Hayman ដែលជាក្មេងកំព្រា។ ដោយសារតែគ្មានគ្រួសារចិញ្ចឹមបីបាច់ថែរក្សា ហាយមែន ក៏ត្រូវបានធ្លាក់ទៅក្នុងដៃជនពិកាមួយរូបដែលមានចិត្តសប្បុរស។ ថ្វីត្បិតតែគេ រស់នៅ និងយកចិត្តមើលថែពីបុរសជនពិបាកម្នាក់នោះ ក៏គេនៅតែរស់នៅក្រោមជីវភាពក្រលំបាក ដែលមានពេលខ្លះ ស្ទើរតែគ្មានអាហារហូបទៅហើយ។ ទោះយ៉ាងណា ក៏បុរសជនពិបាក នៅតែតស៊ូ ចិញ្ចឹមហាយមែនឱ្យធំលូតលាស់ និងក្លាយជាមនុស្សល្អនៅក្នុងសង្គម។ ជួនជាថ្ងៃមួយ ហាយមែន បានជួបនឹងផានីតា ដែលជាចៅស្រីរបស់ of Hemthong Bunyachutpong ។ នាងជាកូនស្រីអ្នកមានស្តុកស្តមម្នាក់ ហើយក៏ជាអ្នកត្រូវស្នងតំណែង ជាម្ចាស់ក្រុមហ៊ុនធំៗផងដែរ។ ។

ជាភ័ព្វសំណាង ហាយមែន បុរសកម្សត់ បានបង្កើតនូវអំពើល្អ និងទំនាក់ទំនងស្នេហាជាមួយនីតា រហូតធ្វើឱ្យពួកគេមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក។ ទោះបីជា ឋានៈខុសគ្នា ដូចមេឃ និងដី ប៉ុន្តែហាយមែន ប្រៀបបាននឹងវីរបុរៈចិត្តល្អមួយរូប ចូលមកក្នុងជីវិតរបស់ផានី ហើយអាចផ្តល់សេចក្តីសុខឱ្យនាងយ៉ាងកក់ក្តៅថែមទៀតផង។ យ៉ាងណាក៏ដោយ ពួកគេទាំងនឹងឆ្លងកាត់នូវបញ្ហា ឧបសគ្គជាច្រើន ទម្រាំបានរៀបការជាមួយគ្នា។ ចុងក្រោយ ហាយមែន ត្រូវបានក្លាយជាអ្នកស្នងមរតកជំនួញរបស់ផានីតា ទៀតផង។ ចង់ដឹងថា សាច់រឿង ល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង បញ្ជារកាមទេព ដែលនឹងផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិិនអិន ចាប់ពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៩ យប់ ពីថ្ងៃព្រហស្បត៍ ដល់ថ្ងៃសៅរ៍៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖

https://web.facebook.com/PNNDramaFanClub/videos/554057871882227/?t=0

Share This Post: