សុខភាព

ចូលឆ្នាំខ្មែរ ឆ្នាំនេះ មិនអនុញ្ញាតឲ្យមានការជួបជុំ និងជប់លៀងរាំកម្សាន្តតាមទីសាធារណៈនោះទេ

BY
Khmernote Media
April 3, 2020

អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាត់​ឲ្យ​មាន​កម្លាំង​ល្បាត ត្រួត​ពិនិត្យ ឬ​​ដាក់​កម្លាំង​ឈរ​ជើងក្នុង​ករណី​ចាំបាច់ ដើម្បី​ទប់ស្កាត់​រាល់​ការ​ប្រមូល​ផ្តុំ ជួប​ជុំ​រៀបចំ​កម្មវិធី​កម្សាន្ត​បែប​លក្ខណៈប្រពៃណី ពិធី​ជប់លៀង​រាំ​កម្សាន្ត​នៅ​តាម​ទីសាធារណៈ និង​តាម​សហគមន៍ សំដៅ​ទប់ស្កាត់ការ​រីករាល​ដាល COVID-19។

បន្ថែម​ពីនោះ​មាន​ការ​ល្បាត​ការ​ជួប​ជុំ​តាម​បែប​សាសនា នៅ​តាម​ទីវត្ត​អារាម ព្រះវិហារ និងគោលដៅ​ប្រារព្ធ​ពិធី​សាសនា​ផ្សេងៗ។ ចំពោះ​ការ​ជួប​ជុំ​លក្ខណៈ​គ្រួសារ​ក្នុង​រូបភាព​តូចៗតាម​គេហដ្ឋាន មិន​មាន​ការ​ហាម​ឃាត់​នោះ​ទេ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ស្តីពី វិធានការ​ធានា​ស្ថិរភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី។

ក្នុង​សេចក្តី​ប្រកាស​នោះ អគ្គ​ស្នងការ​នគរបាលជាតិ ក៏​មាន​យន្តការ​បន្ត​សហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន ក្តាប់​អំពី​វត្តមាន និង​ស្ថានភាព​របស់​ពលករ​ចំណាក​ស្រុក ដែល​វិល​ត្រលប់មកពី​ក្រៅ​ប្រទេស ដើម្បី​បន្ត​ការ​អប់រំ និង​តាមដាន​ការ​អនុវត្ត​នូវ​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការឆ្លងរាត​ត្បាត​ជំងឺ COVID-19។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: