បច្ចេកវិទ្យា

HUAWEI បង្ហាញស្មាតហ្វូនស៊េរីថ្មី nova 7i សាកថ្ម10នាទីលេងជាប់បានលើស3ម៉ោងដំបូងគេបង្អស់ក្នុងតម្លៃត្រឹមតែ $279

BY
Khmernote Media
April 3, 2020

ទីបំផុតក្រុមហ៊ុនហួវៃបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័សដូចថាសហោះ កាមេរ៉ាមុខទម្លុះអេក្រង់ និង កាមេរ៉ាកាមេរ៉ាក្រោយ4ទំហំ48មេហ្គាភិស៊ែលAI ជាផ្លូវការលើអនឡាញ ជាមួយនឹងតម្លៃនឹកស្មានមិនដល់ត្រឹមតែ $279ប៉ុណ្ណោះ។

ចំពោះមុខទស្សនិកជនរាប់សែននាក់ទាំងលើទំព័រហ្វេសប៊ុកផ្លូវការហួវៃ និងកញ្ចក់ទូរទស្សន៍ហង្សមាសHDTV ដែលកំពុងទស្សនាកម្មវិធីប្រគំតន្ត្រី nova Concert Life of Fashion លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយស្មាតហ្វូនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i ត្រូវបានរចនាយ៉ាងល្អផ្ចិតផ្ចង់ជាមួយនឹងរូបរាងយ៉ាងល្អប្រណីតពណ៌ត្រូវចិត្តយុវវ័យសម័យថ្មី ភ្ជាប់មកនូវបច្ចេកវិទ្យាសម្បូរបែប ហើយជាពិសេសដែលបងប្អូនមានចំងល់ថាមិនអាចប្រើកម្មវិធីបានច្រើននោះ គឺលែងមានការបារម្មណ៍ទៀតហើយ គឺបងប្អូនអាចដោនឡូត ពី Huawei AppGallery ម៉ាសាលាញ់ដូចជា TikTok, App កក់ទុកៗ Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Bloc និង App ជាច្រើនទៀត នៅក្នុង ហួវៃ Huawei AppGallery ផ្ទាល់តែម្តង ចំណែក App ផ្សេងៗទៀតដូចជា Facebook, Instagram, Telegram និងជាច្រើនទៀត គឺគ្រាន់តែដោនឡូតពី Third Party Store ជាការស្រេច។ ។

លោកបន្ថែមថា “យើងប្តេជ្ញាពុះពារគ្រប់កាលៈទេសៈដើម្បីផលិតនូវផលិតផលបច្ចេកវិទ្យាឈានមុខល្អឥតខ្ចោះដូចជាHUAWEI nova7i សម្រាប់បំពេញតម្រូវការរបស់អតិថិជន ទាំងពណ៌បែប Fashion ទាន់សម័យ កាមេរ៉ាថតរូបស៊ែលហ្វីស្អាតបែបធម្មជាតិគ្រប់ពេលមិនសក្បោះ កាមេរ៉ាក្រោយលំដាប់អាជីព”។

ការវិលត្រឡប់មកវិញនៃស្មាតហ្វូនជំនាន់ថ្មី HUAWEI nova 7i លើកនេះមិនត្រឹមតែមានឌីហ្សាញពណ៌បែប Fashion មាន3ពណ៌គឺ ខ្មៅ ពណ៌ប៉ៃតង និងពណ៌ផ្កាឈូកលាយផ្ទៃមេឃ សម្រាប់ជ្រើសរើសប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង មានកាមេរ៉ាក្រោយ4គ្រាប់ភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ AI។ កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺ ធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។

Huawei nova 7i មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេង
ហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។

សរុបមក HUAWEI nova 7i ជាស្មាតហ្វូនល្អឯក ជាមួយនឹងតម្លៃពិសេសត្រឹមតែ $279 ថែមកាដូ Bluetooth Speaker ចំនួន1គ្រឿង និងការធានាលើគ្រឿងម៉ាស៊ីនរយៈពេល1ឆ្នាំពេញ និងជួសជុលដោយឥតគិតសេវានៅមជ្ឈមណ្ឌលជួលជុលទូរស័ព្ទដៃហួវៃសម្រាប់ព័ត៌មានលម្អិតសូមចុចត្រង់នេះ https://consumer.huawei.com/kh/support/warranty-policy/។ បើចាប់អារម្មណ៍អាចអញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសដែលនៅក្បែរលោកអ្នកជាងគេ!

Share This Post: