PR

មិនត្រឹមតែជួយឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ក្រុមហ៊ុន GANZBERG ថែមទាំងចែកឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់ខណ្ឌទាំងអស់នៅទូទាំងរាជធានីភ្នំពេញទៀតផង

BY
Khmernote Media
April 4, 2020

ដើម្បីចូលរួមចំណែកនៅក្នុងសង្គម កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GANZBERG បានបើកយុទ្ធនាការណ៍ចែកឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគជាច្រើនធុង នៅគ្រប់ខណ្ឌទាំងអស់នៅទូទាំងរាជធានីភ្នំពេញ។ នេះបានបង្ហាញ និងស្តែងចេញឱ្យឃើញនូវទង្វើសប្បុរសធម៌ជួយសង្គមរបស់ក្រុមហ៊ុន GANZBERG ដែលតែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងមិនព្រងើយកន្តើយឡើយចំពោះប្រទេសកម្ពុជា។

លើសពីនេះទៅទៀតដើម្បីជាការទប់ស្កាត់ និងក៏ដូចជាជួយប្រទេសជាតិ ដែលកំពុងតែជួបបញ្ហា ក្រុមហ៊ុន GANZBERG ក៏បានឧបត្ថម្ភនូវថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ផងដែរ៕

Share This Post: