ព័ត៌មានជាតិ

រថយន្ត២គ្រឿងប៉ះគ្នា ហើយសងលុយគ្នារួចរាល់ ចុងក្រោយឪពុកមកដល់សុទ្ធតែជាមិត្តភក្ដិនឹងគ្នាសោះ អ្នកឈរមើលនាំគ្នាអស់សំណើចហួសចិត្ត

BY
Khmernote Media
April 4, 2020

រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងបើករថយន្តលុចស៊ីស RX ៣៥០ ជ្រុលទៅបុកនឹងរថយន្តតូយ៉ូតាព្រុស ដែលបើកបរដោយនារី២នាក់ នៅផ្លូវកែង អក្សរតេ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច បែរជាបុរសខាងរថយន្តលុចស៊ីស RX៣៥០ ចុះពីលើរថយន្តជេដៀល និងរករឿងខាងនារី ដែលបើករថយន្តព្រុសបន្ថែមទៀត កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ជិតនិងមន្ទីរពេទ្យរុស្ស៊ី ផ្លូវ១៩៩ កែងនិងផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេង២នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្ត ម៉ាក តូយូតា ព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG 4609 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកែងអក្សរតេ ក៍ស្រាប់តែបុរសម្នាក់ វ័យប្រហែលជា៤០ឆ្នាំ បានបើករថយន្តម៉ាក លុចស៊ីស RX៣៥០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 2061 បានបើកធ្វើដំណើរតាមផ្លូវ ១៩៩ ក្នុងទិសដៅ ពីកើតទៅលិច បានបើកឆ្លងផ្លូវបត់ឆ្វេងឡើងទៅផ្លូវ២៧១ ក៍ជ្រុលទៅបុកកៀរ រថយន្តតូយ៉ូតា ព្រុស ដែលជិះដោយនារីវ័យក្មេង២នាក់ បណ្តាលឲ្យ រងការខូចខាត កូតថ្នាំគូថក្រោយ ចំហៀងខាងឆ្វេងតែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ដោយឡែករថយន្ត លុចស៊ីសRX៣៥០វិញ រងការខូចខាត ក្រពិតថ្ពាល់មុខចំហៀងខាងស្ដាំបន្តិច ហើយបន្តបើករត់មកដល់មុខមន្ទីរពេទ្យរុស្ស៊ី ក៍ត្រូវខាងរថយន្តតូយ៉ូតាព្រុស ដេញឃាត់បាន ហើយនៅពេលដែលឃាត់រថយន្ដបានហើយ បុរសជាអ្នកបើករថយន្ត លុចស៊ីស បានចុះពីលើរថយន្ត ជេដៀលនិងរករឿងវាយនារីទាំង២នាក់ ថាសុទ្ធតែជាមនុស្សញៀនថ្នាំ ក្នុងអាកប្បកិរិយាស្រវឹង តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរនោះជួយឃាត់ទាន់។

ប្រភពដដែលបានបន្តទៀតថា នៅពេលដែលឈប់ ជេដៀលភាគីរថយន្ដទាំងសងខាង ប្រកែកយកត្រូវរៀងៗខ្លួន រហូតទាល់តែផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយសម្របសម្រួលផងដែរ។

ក្រោយពេលកើតហេតុ ដោយមានការជួយសម្របសម្រួល ពីសមត្ថកិច្ច ខាងរថយន្តលុចស៊ីស RX៣៥០បានសងសំណងទៅខាងរថយន្ត តូយ៉ូតាព្រុស ដែលជិះដោយនារីវ័យក្មេង២នាក់ ចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង ហើយនៅពេលសងលុយបញ្ចប់រឿងរួមហើយ ស្រាប់តែឪពុកខាងនារីរងគ្រោះ បានបើករថយន្តមកដល់ ស្រាប់តែស្គាល់គ្នាជាមួយនឹង ខាងបុរសបើករថយន្តលុចស៊ីស RX៣៥០ និងជាមិត្តភក្ដិនឹងគ្នាថែមទៀតផង ទើបធ្វើឲ្យមហាជនដែល ឈរមើល អស់សំណើចហួសចិត្តកាន់តែខ្លាំង៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: