សុខភាព

WHO ថា ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា ក៏មិនអាចសម្លាប់កូវីដ-១៩បានដែរ

BY
Khmernote Media
April 6, 2020

ការរីករាលដាលនៃវីរុសCOVID-19​ បានធ្វើឲ្យមនុស្សភាគច្រើនមានការព្រួយបារម្ភ និងបានលើកឡើងពីមធ្យោបាយផ្សេងៗដែលគិតថា អាច​ការពារ​វីរុស COVID-19 តែបែរ​ជា​មិនអាចការពារបានទៅវិញ។ ក្នុងនោះ ក៏មានការលើកឡើងថា តំបន់ ឬប្រទេសដែលមានកម្តៅខ្លាំង​ មិនអាច​កើត​មាន COVID-19 បាន​ទេ ព្រោះ​វា​នឹង​ស្លាប់​នៅ​ពេល​ប៉ះ​កម្តៅ​ខ្លាំង។

ចំពោះការលើកឡើងបែបនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសដែលមានអាកាសធាតុក្តៅសុទ្ធតែបានរាយការណ៍​ពី​ករណី​ឆ្លង COVID-19 ​រួច​ហើយ​។ មិនថា​កម្តៅ​ព្រះអាទិត្យ​ក្តៅ​លើស ២៥អង្សារសេ ឬក្តៅប៉ុនណានោះទេ យើងនៅតែអាចឆ្លង COVID-19 បាន។

អង្គការសុខភាពពិភពលោក បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការ​ឆ្លង​វីរុស COVID-19 មាន​តែ​មធ្យោបាយ​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក ដូចជា សម្អាតដៃឲ្យបានស្អាត ជៀសវាងប៉ះមុខ ភ្នែក មាត់ និងច្រមុះ មិន​ត្រូវ​​ចេញ​ពី​ផ្ទះ​តាម​ចិត្ត រក្សា​គម្លាត​ពី​អ្នក​ដទៃ​។ល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: