ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    OnePlus 6 នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 17 ខែឧសភានេះនៅប្រទេសចិន

    BY Khmernote Media April 25, 2018
    OnePlus 6 នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 17 ខែឧសភានេះនៅប្រទេសចិន

    ប្រសិនបើអ្នកចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន OnePlus អ្នកនឹងឃើញការអញ្ជើញសម្រាប់ព្រឹត្តិការណ៍ OnePlus 6 ។ វានឹងធ្វើឡើងនៅទីក្រុងប៉េកាំងនៅម៉ោង 10 ព្រឹកម៉ោងក្នុងស្រុក។ ព្រឹត្តិការណ៍នេះគឺបើកចំហដល់សារព័ត៌មានក្នុងស្រុកនិងអ្នកគាំទ្រដូចនឹងព្រឹត្តិការណ៍ OnePlus 5T កាលពីលើកមុនដែរ។ គេហទំព័រនេះបានលើកឡើងថាការលក់សំបុត្រនឹងចាប់ផ្តើមចាប់ពីថ្ងៃទី 27 ខែមេសានេះវេលាម៉ោង 10 ព្រឹកមានតំលៃ 99 យន់ (ប្រហែល 15 ដុល្លារ) ក្នុងមួយសំបុត្រ។

    ចំណងជើងរបស់ព្រឹត្តិការណ៍នេះគឺ “ល្បឿនដែលអ្នកត្រូវការ” ដែលម៉ូដែលនេះបំពាក់ដោយបន្ទះឈីប Snapdragon 845 និងមានRAM 8GB ដូចអ្វីដែលយើងបានរំពឹងទុក។

     

    លក្ខណៈពិសេសផ្សេងទៀតនៃពាក្យចចាមអារ៉ាមមួយចំនួនចំពោះម៉ូដែល OnePlus 6 រួមមានអេក្រង់ទំហំ 6.2 អ៊ីងមានថាមពលថ្ម 3,450 mAh និងមានកាមេរ៉ាពីរដែលមានទំហំ 16MP + 20MP ។ មិនទាន់មានព័ត៌មានស្តីពីតម្លៃឬកាលបរិច្ឆេទចេញផ្សាយពិតប្រាកដនៅឡើយទេដែលយើងបានលឺពីព្រឹត្តិការណ៍មួយនេះ។

    កាលពីម្សិលមិញក្រុមហ៊ុន OnePlus បាននិយាយថាម៉ូដែល 6 នេះនឹងមាន “ការរចនាដ៏ពិសេស” ហើយក្រុមហ៊ុនបានបង្ហាញថាវានឹងមានផ្ទៃកញ្ចក់នៅខាងក្រោយ និងមានប្រព័ន្ធការពារជម្រាបទឹក។

    ប្រភព៖ GSM

    ប៊ុនហួរ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay