ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតមួយក្រុមធ្វើការវះកាត់ផ្លាស់ប្តូរលិង្គ និងពងស្វាសឲ្យបុរសម្នាក់ជោគជ័យដំបូងបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក

    BY Khmernote Media April 26, 2018
    វេជ្ជបណ្ឌិតមួយក្រុមធ្វើការវះកាត់ផ្លាស់ប្តូរលិង្គ និងពងស្វាសឲ្យបុរសម្នាក់ជោគជ័យដំបូងបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក

    អាមេរិក៖ វេជ្ជបណ្ឌិតមួយក្រុមបានធ្វើការវះកាត់ផ្លាស់ប្តូរលិង្គ និងពងស្វាសឲ្យជនរងគ្រោះម្នាក់ប្រកបដោយជោគជ័យ ដែលលទ្ធផល នេះគឺជាលទ្ធផលជោគជ័យលើកដំបូងក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ។ ជនរងគ្រោះជាអតីតទាហានជនអាមេរិកម្នាក់ ដែលបានជួបគ្រោះថ្នាក់ផ្ទុះគ្រាប់បែកនៅក្នុងប្រទេសអាហ្គានីស្ថាន ហើយក្នុងគ្រោះថ្នាក់នោះគាត់ត្រូវបានបាត់បង់ប្រដាប់ភេទ និងជើងទាំងសងខាង។

    គេបានព្យាយាមជួយសង្គ្រោះបុរសម្នាក់នេះអស់រយៈពេលជាយូរ និងច្រើនដងមកហើយ តែមិនបានសម្រេចទាល់តែសោះ។ យ៉ាងណាក្តី លើកនេះគេបានទទួលការរិច្ចាគពីជនរងគ្រោះ ដែលទើបនឹងស្លាប់ម្នាក់ ហើយគេក៏អាចធ្វើការវះកាត់ផ្លាស់ប្តូរលិង្គ ពងស្វាស ស្បែក សរសៃពួរ សរសៃប្រសាទ ឆ្អឹង និងសរសៃឈាមមួយចំនួន ដែកការវះកាត់នេះសរុបទៅគឺមានចំនួន១១ដង និងចំណាយពេលអស់រយៈពេល១៤​ម៉ោង។ ក្រោយការវះកាត់នេះគេរំពឹងថា ជនរងគ្រោះអាចនឹងមានជីវិតផ្លូវភេទ និងនោម បានដូចធម្មតាវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ asiantown

    Share This Post:
    MPO4D jitutoto mpo4d Mpoplay