សុខភាព

លទ្ធភាពកម្ពុជាដាក់ប្រទេសក្នុងគ្រាអាសន្នមានតិចបំផុត ត្រឹម០,១%ប៉ុណ្ណោះ

BY
Khmernote Media
April 7, 2020

ត្បិត​តែ​កម្ពុជា​បាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​មែន តែ​លទ្ធភាពដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​អំឡុង COVID-19 រាត​ត្បាត​នេះ មាន​ត្រឹម​តែ ០,១%។ នេះ​ឆ្លើយតប​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​សំណួរ​អ្នក​កាសែតកាលពី​ព្រឹក​នេះ។

ទោះ​ជា​លទ្ធភាព​នៃ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​មាន​ភាគរយ​តិចតួច​បំផុត​ក្តី តែ​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​ត្រូវ​មាន​ឧបករណ៍​ច្បាប់​ក្នុង​ដៃ កុំ​ឲ្យ​មាន​ចន្លោះ​ប្រហោង​ផ្លូវ​ច្បាប់ បង្ការ​លទ្ធភាព ០,១% លេច​ឡើង។ “ការ​អំពាវនាវ​ដែល​មិន​អាច​ធ្វើ​ទៅ​រួច ជម្រើស​ដែល​នៅ​សេស​សល់ គឺ​ប្រកាស​ច្បាប់​គ្រា​មាន​អាសន្ន ដើម្បី​យើង​គ្រប់​គ្រង​សភាពការណ៍​ក្នុង​រយៈ​ពេល​ណា​មួយ ​សេចក្តី​ព្រាង​ច្បាប់​បាន​ចងថា ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មិន​លើស​ពី​៣ខែ”

សម្តេច​បាន​លើក​ឡើង​ថា ការ​ប្រកាស​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ប៉ះពាល់​ដល់​សិទ្ធិ ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ផ្នែក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​កម្ពុជា​មិន​ចង់​ឃើញ​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: