វិធីងាយៗទាំង ៥ដើម្បីជួយឲ្យនារីអស់កង្វល់ជាមួយនឹងបញ្ហាមានមុននៅលើផ្ទៃមុខ
សុភាពនារីដែលឧស្សាហ៍ធ្វើការតុបតែងមុខ រឺក៏ចេញត្រូវកំដៅព្រះអាទិត្យញឹកញាប់តែងមានការបារម្ភចំពោះការខូចស្បែកមុខនិងធ្វើឲ្យឆាប់កើតមុន ដែលធ្វើឲ្យនារីស្វែងរកវិធីក៏ដូចជាផលិតផលផ្សេងៗដើម្បីទទួលបានស្បែកមុខស្អាត។ តែពេលនេះអ្នកមិនចំណាយលុយតទៅទៀតទេ ដោយគ្រាន់តែអនុវត្តន៍វិធីងាយៗទាំង ៥ខាងក្រោមនេះនឹងធ្វើឲ្យអ្នកទទួលបានស្បែកមុខស្អាត និងមានសំណើមជាក់ជាមិនខាន៖
១. ការជូតមុខ៖ អ្វីដែលអ្នកគួរតែធ្វើមុនពេលលាងសំអាតមុខនោះគឺការជូតមុខដែលមានគ្រឿងសំអាងជាមុនសិន ប៉ុន្ដែទោះបីជាអ្នកមិនមានការតុបតែងក៏ដោយអ្នកគួរតែជូតមុខឲ្យបានស្អាត ព្រោះថាយ៉ាងណាក៏អ្នកបានប្រើជាមួយនឹងក្រែមការពារកម្ដៅថ្ងៃដែលវាងាយឲ្យមុខរបស់អ្នកឡើងមុនបានយ៉ាងងាយ។

២. ជ្រើសរើសប្រភេទទឹកលាងសំអាងឲ្យត្រូវនឹងស្បែករបស់អ្នក៖ យើងដឹងហើយថាមនុស្សម្នាក់ៗគឺមានស្បែកខុសៗពីគ្នាដោយអ្នកខ្លះមុខមានជាតិខ្លាញ់ អ្នកខ្លះទៀតមានមុខស្ងួត ហេតុនេះមុននឹងទិញទឹកសំអាតមុខអ្នកគួរតែអានការណែនាំឲ្យបានត្រឹមត្រូវ។
៣. ការលាងមុខទៅតាមស្ទាយសក់៖ ដើម្បីជួយឲ្យអ្នកលាងមុខបានស្អាតនិងជួយសំអាតមុនដែលស្ទះនៅលើមុខបានល្អ។

៤. ការលាបក្រែមការពារមុន៖ នារីគ្រប់រូបគួរតែជ្រើសរើសក្រែមដែលត្រូវនឹងស្បែកមុខ ហើយប្រើប្រាស់ឲ្យបានទៀងទាត់នោះនឹងទទួលបានប្រសិទ្ធភាពនឹកស្មានមិនដល់។
៥. ការព្យាបាលមុខមុន៖ ការព្យាបាលនេះគឺដើម្បីជួយឲ្យមុខអ្នកកាន់តែមានសំណើម និងជួយជម្រុះកោសិកាចាស់ចេញដើម្បីទទួលបានស្បែកមុខថ្មីដ៏ស្រស់ស្អាត៕
អត្ថបទ៖ Sai
ប្រភព៖mthai