ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនគួរឲ្យជឿសោះថា គ្រាន់តែរបៀបនៃការគេង ក៏អាចជះឥទ្ធិពលច្រើនយ៉ាងនេះចំពោះសុខភាពដែរ

    BY Khmernote Media April 25, 2018
    មិនគួរឲ្យជឿសោះថា គ្រាន់តែរបៀបនៃការគេង ក៏អាចជះឥទ្ធិពលច្រើនយ៉ាងនេះចំពោះសុខភាពដែរ

    អ្នកប្រហែលជាមិនធ្លាប់ដឹង ឬគិតដល់ទេថា គ្រាន់តែរបៀបនៃការគេងសោះអាចផ្ដល់ផលប៉ះពាល់ស្មានមិនដល់ជាច្រើនចំពោះសុខភាព។ ជាការពិតណាស់ ដំណេក គឺជាការផ្ដល់ឱកាសឲ្យរាងកាយបានសម្រាកបញ្ចេញជាតិពុល និងស្ដារថាមពលឡើងវិញសម្រាប់ថ្ងៃបន្ទាប់។ ដំណើរការនេះអាចនឹងល្អ ឬអាក្រក់ គឺផ្អែកអាស្រ័យលើរបៀប ឬទីតាំងនៃការគេងរបស់អ្នក។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទឹតាំង ឬរបៀបនៃការគេងបែបណាដែលល្អប្រសើរបំផុតសម្រាប់សុខភាព ៖

    ១. តើរបៀប ឬបែបបទនៃការគេងប៉ះពាល់ចំពោះសុខភាពបានដោយបែបណា?

    រយៈពេលនៃការគេង និងរបៀប ឬបែបបទនៃការគេង គឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព រាងកាយ បេះដូង និងផ្លូវចិត្ត។ ការគេងផ្កាប់មុខ គឺជារបៀបនៃការគេងដ៏អាក្រក់បំផុតមួយ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ដោយសារតែការគេងផ្កាប់មុខត្រូវបានផ្សារភ្ជាប់ជាមួយនឹង SIDS (រោគសញ្ញានៃការស្លាប់ទារកភ្លាមៗ)។ ចំណែកឯការគេងផ្ងារ គឺល្អជាងការគេងផ្កាប់ក៏ពិតមែន ប៉ុន្តែរបៀបនៃការគេងបែបនេះក៏នៅតែអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពដដែលសម្រាប់អ្នកដែលមានបញ្ហាទាក់ទងនឹងផ្លូវដង្ហើម ឬឈឺខ្នង។ ដូច្នេះសរុបមករបៀប ឬបែបបទនៃការគេងដែលល្អប្រសើរបំផុត គឺការគេងផ្អៀង។

    ២. ហេតុអ្វីត្រូវគេងផ្អៀង?

    ទស្សនាវដ្តីវិទ្យាសាស្ត្រល្បីមួយរបស់សហរដ្ឋអាមេរិក The Journal of Neuroscience បានបោះពុម្ភផ្សាយការសិក្សាមួយដែលបានរកឃើញថា ការគេងផ្អៀងទៅម្ខាងអនុញ្ញាតឲ្យខួរក្បាលអាចកម្ចាត់ចោលនូវកាកសំណល់បានកាន់តែងាយស្រួល។ ហើយដំណើរការនៃការកម្ចាត់ ឬយកចេញនេះជួយកាត់បន្ថយការកើនឡើងនៃបន្ទះម្យ៉ាងដែលពាក់ព័ន្ធនឹងជំងឺវង្វេងវង្វាន់នៅក្នុងខួរក្បាល។

    ៣. តើគួរតែគេងផ្អៀងទៅផ្នែកខាងណាទើបល្អប្រសើរ?

    វេជ្ជបណ្ឌិតជាច្រើនតែងណែនាំឲ្យស្ត្រីមានផ្ទៃពោះគេងផ្អៀងទៅខាងឆ្វេង។ ទីតាំងនេះត្រូវបានគេនិយាយថា អាចធ្វើឲ្យមានភាពប្រសើរឡើងនូវលំហូរឈាមទៅកាន់ បេះដូង គភ៌ ស្បូន តម្រង់នោម និងកាត់បន្ថយសម្ពាធពីថ្លើម។ ចំពោះអ្នកដែលមានជំងឺជំងឺអាស៊ីតច្រាល ឬច្រាលទឹកក្រពះ ការគេងផ្អៀងទៅខាងឆ្វេងអាចជួយសម្រួលអាការៈរបស់ពួកគេបាន។ លើសពីនេះទៅទៀត ការគេងផ្អៀងទៅខាងឆ្វេង ក៏ជួយច្រោះជាតិពុលចេញពីក្រពេញទឹករងៃផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបញ្ហា
    បេះដូង ចូរប្រុងប្រយ័ត្នអំពីការគេងផ្អៀងទៅខាងឆ្វេង ក៏ព្រោះវាអាចបន្ថែមសម្ពាធលើបេះដូង៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Dailyhealthpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay