រន្ធត់ណាស់ ! និសិត្សឆ្នាំទី២ម្នាក់ដេកស្លាប់ក្នុងរថយន្ត ខណៈពេលកំពុងធ្វើដំណើរទៅសាលារៀន
បរទេស ៖ ជារឿងគួរអោយបារម្ភខ្លាំងណាស់ទាក់ទិននឹងបញ្ហាជម្ងឺបេះដូង មិនថាតែមនុស្សចាស់នោះទេសូម្បីតែក្មេងសព្វថ្ងៃក៏ប្រឈមនឹងជម្ងឺនេះខ្ពស់ណាស់ដែរ។ ប្រភពព័ត៌មានដ៏ល្បីរបស់ថៃមួយបានចុះផ្សាយករណីនឹកស្មានមិនដល់មួយ ដែលយុវតីដ៏ស្វាហាប់ម្នាក់បែរជាដេកស្លាប់ក្នុងរថយន្ត ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវទៅសាលារៀន។ តាមប្រភពដដែលបានអោយដឹងថារថយន្តរបស់ក្មេងស្រីរងគ្រោះបានឈប់នៅពេលភ្លើងចរាចរណ៍ពណ៌ក្រហម តែនៅពេលភ្លើងលោតចេញពណ៌ខៀវនាងមិនព្រមបន្តដំណើរទេ។

រថយន្តឈប់បែបនេះមួយសន្ទុះប៉ូលិសក៏បានមកចុះសួរនាំ នាងមិនបានឆ្លើយតបនោះទេនៅពេលដែលប៉ូលិសមកគោះកញ្ចក់សួរនាំនោះ។ នាងបានដេកទ្រាបជាមួយនឹងចង្កូតរថយន្ត ឃើញបែរនេះប៉ូលិសក៏បានរុញរថយន្តនោះទៅកៀនម្ខាងនៃផ្លូវ ហើយទាក់ទងហៅរថយន្តសង្រ្គោះបន្ទាប់ដើម្បីបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ។ នៅម៉ោង ១០ៈ៣០នាទីព្រឹកមន្ទីពេទ្យបានប្រកាសថាជនរងគ្រោះម្នាក់នេះបានស្លាប់បាត់ទៅហើយ បណ្តាលមកពីជម្ងឺបេះដូងធ្វើទុក្ខ។ ជនរងគ្រោះត្រូវបានគេស្គាល់ថាជានិសិត្សឆ្នាំទី២នៃសាកលវិទ្យាល័យ Malaysia Perlis ផ្នែកវិស្វកម្មជីវសាស្រ្ត។ បងប្រុសរបស់នាងបាននិយាយថា គាត់សឹងតែទទួលមិនបាននៅពេលដែលប្អូនស្រីរបស់គាត់ចាកចេញទៅភ្លាមៗជាមួយនឹងជម្ងឺនេះ នាងធ្លាប់ជាមនុស្សក្លៀវក្លា នាងចូលរួមយ៉ាងសកម្មជាមួយកីឡានៅសាលា និងថែមទាំងជារៀនតៃក្វាន់ដូទៀតផង៕

អត្ថបទ ៖ Mali
ប្រភព ៖ thecoverage