ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រវឹងនៅស្ងៀមឡើងទៅលេងនៅលើដំបូល ចុងក្រោយជាប់ខ្លួននៅចន្លោះប្រហោងជញ្ជាំងជាង៦ម៉ោង

    BY Khmernote Media April 25, 2018
    ស្រវឹងនៅស្ងៀមឡើងទៅលេងនៅលើដំបូល ចុងក្រោយជាប់ខ្លួននៅចន្លោះប្រហោងជញ្ជាំងជាង៦ម៉ោង

    ហ្វីលីពីន ៖ នៅពេលដែលស្រាចូលទៅក្នុងខ្លួនហើយមនុស្សអាចនឹងធ្វើទង្វើរដែលនឹកស្មានមិនដល់ និងគួរអោយអស់សំណើចជាច្រើន។ តាមប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្រ្តីម្នាក់ធ្លាក់ចូលទៅក្នុងចន្លោះប្រហោងជញ្ជាំងផ្ទះក្រោយពីព្យាយា​ម​ដើរនៅលើដំបូលផ្ទះខណៈពេលដែលខ្លួនកំពុងស្រវឹង។ តាមសម្តីសាក្សីដែលបានឃើញផ្ទាល់និយាយថា ស្រ្តីម្នាក់នេះបានយោលខ្លួនលេងនៅ​លើដំបូលទាំងដែលខ្លួនមានអាការៈស្រវឹងជោក រហូតភ្លាត់ជើងធ្លាក់ចូលក្នុងចន្លោះប្រហោងជញ្ជាំងនេះតែម្តង។


    បន្ទាប់ពីធ្លាក់ចូល​ទៅក្នុងចន្លោះប្រហោងគៀនជញ្ជាំងនោះ អ្នកជិតខាងរបស់នាងក៏បានលឺសម្លេងស្រ្តីរងគ្រោះនោះស្រែកអោយជួយ។ អ្នកជិតខាងរបស់នាងមិនអាចជួយរំកិលនាងចេញពីជញ្ជាំងនោះមកបាននោះទេ។ គេបានទាក់ទងសុំជំនួយពីក្រុមសង្រ្គោះ នៅខណៈពេលកំពុងជួ​យ​សង្រ្គោះស្រ្តីរងគ្រោះមិនសូវជាសហការណ៍ជាមួយក្រុមសង្រ្គោះក្នុងការរំកិលខ្លួនចេញនោះទេ។ ក្រុមសង្រ្គោះចំនាយពេលជាង៦ម៉ោងទើបអាចជួយយកស្រ្តីម្នាក់នេះ ចេញពីចន្លោះប្រហោងជញ្ជាំងនេះបាន៕
     អត្ថបទ ៖ Mali
    ប្រភព ៖ newqq

    Share This Post:
    MPO4D jitutoto mpo4d Mpoplay