ខ្មែរណូត

ស្វែងរក

  • សុខភាព

    អ្នកវិទ្យាសាស្ត្រអូស្ត្រាលីគ្រោងតេស្ដវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ជាលើកដំបូង

    BY Khmernote Media April 10, 2020
    អ្នកវិទ្យាសាស្ត្រអូស្ត្រាលីគ្រោងតេស្ដវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ជាលើកដំបូង

    អ្នកវិទ្យាសាស្ត្រ​ប្រទេស​អូស្ត្រាលី​កំពុងអភិវឌ្ឍ​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 គ្រោង​នឹង​តេស្ដ​ទៅ​លើ​រីរុស​រស់​ជា​លើកដំបូង​ដោយ​សហការធ្វើឡើងនៅ​កន្លែងសុវត្ថិភាពជីវសាស្ត្រមួយ​នៅប្រទេស​ហូឡង់។ ក្រុម Chemistry and Molecular Biosciences បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Viroclinics Xplore របស់​ប្រទេស​ហូឡង់​ដើម្បី​ធ្វើ​តេស្ដ​វ៉ាក់សាំង​នេះ​ទៅ​លើ​វីរុស​រស់ដើម្បី​សិក្សា​ទៅ​លើ​ដំណើរការ​របស់​វ៉ាក់សាំង​មុន​នឹង​ធ្វើ​តេស្ដ​ទៅ​លើ​មនុស្ស។

    ការ​ធ្វើ​តេស្ដ​វ៉ាក់សាំង​វីរុស COVID-19​នេះ​បាន​ចាប់ផ្ដើម​នៅ​មន្ទីរពិសោធន៍ CSIRO នៅ​រដ្ឋ​ Victoria កាល​ពី​សប្តាហ៍​មុន។

    វេជ្ជបណ្ឌិត Keith Chappell អ្នក​ដឹកនាំ​កម្មវិធី​វ៉ាក់សាំង​បាន​លើកឡើង​ថា​ការ​សិក្សា​ទៅ​លើ​ការ​ការពារ​គឺ​ត្រូវធ្វើ​នៅ​​ទីតាំងមានអ្នក​ជំនាញសុវត្ថិភាពជីវសាស្ត្រ​ព្រោះ​ពួកគេ​ប្រើ​វីរុស​រស់ដើម្បីផលិតវ៉ាក់សាំង ហើយ​ក្រុមហ៊ុន​ដៃគូ​ Viroclinics Xplore ក៏​ជឿថា​អាច​នឹង​ទទួល​បាន​ជោគជ័យ​កាន់តែ​លឿន​តាមដែលអាចធ្វើបាន។ លោក​ក៏​សង្ឃឹម​ថាវ៉ាក់សាំងនេះ​អាច​នឹង​ធ្វើ​តេស្ដ​លើ​មនុស្ស​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ។

    ក្រុមអ្នកវិទ្យាសាស្ត្រ​​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ការឆ្លើយតប​រហ័ស​យក​ពី Epidemic Preparedness Innovations ដើម្បី​ផលិត​វ៉ាក់សាំងនេះ​ដែល​ចំណាយ​ពេល​ត្រឹមតែ​បីសប្តាហ៍​ក្នុង​ការ​ផលិត។ វ៉ាក់សាំង​បាន​បង្កើត​ដោយ​ប្រើ​បច្ចេកវិទ្យា​ផ្គុំ​ម៉ូលេគុល (Molecular clamp) ដែល​ចាប់​ប្រូតេអ៊ីន​របស់​វីរុស​ដើម្បី​ឲ្យ​ប្រព័ន្ធភាពស៊ាំ​ស្គាល់ និង​ប្រឆាំង​នឹង​វីរុស។

    សាកលវិទ្យាល័យ Queenland ក៏​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Cytiva ដើម្បី​បង្កើត​ឧបករណ៍​សម្រាប់​ការ​ធ្វើ​តេស្ដ​សាកល្បង​លើ​មនុស្ស និង​រៀបចំ​គ្រឿងបរិក្ខារ​ដើម្បី​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​ពេល​អនាគត។

    គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​ជុំវិញ​ពិភពលោក ១ ៥៩២ ០៣៦ករណី ក្នុង​នោះ​អ្នក​ជា ៣៥៣ ៥១៥នាក់ និង​អ្នកស្លាប់ ៩៥ ០៨០នាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay