ខ្មែរណូត

ស្វែងរក

  • សុខភាព

    វិបត្តិកូវីដ១៩ ប៉ូលិសអន្តរជាតិដកហូត​ថ្នាំពេទ្យក្លែងក្លាយ​តម្លៃរាប់លានដុល្លារ

    BY Khmernote Media April 10, 2020
    វិបត្តិកូវីដ១៩ ប៉ូលិសអន្តរជាតិដកហូត​ថ្នាំពេទ្យក្លែងក្លាយ​តម្លៃរាប់លានដុល្លារ

    ថ្នាំ​ពេទ្យ​ក្លែង​ក្លាយ​​​​ កំពុង​លក់​ និង​​ចរាចរ​នៅ​ទី​ផ្សារ​​បណ្តា​ប្រទេស​កំពុង​​អភិវឌ្ឍ​ មួយចំនួន​ដោយ​មាន​​ពាក្យ​ចចាម​រ៉ាម​ ថា​ព្យាបាល​លើ​ជំងឺ​ បង្ក​ដោយ​វីរុស​ផ្លូវ​ដង្ហើម COVID-19 កំពុង​រីក​រាល​ដាល​ខ្លាំង​ឡើង​ៗ​។ នេះ​បើ​តាម​​ការ​ឱ្យ​​ដឹង​ពី អង្គការ​សុខភាព​ពិភព​លោក (WHO)។ អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​ថា ថ្នាំ​ទាំង​នោះ គឺ​ពុំ​មាន​ប្រសិទ្ធិ​ភាព​អ្វី​ឡើយ​លើ​ការ​​​ព្យាបាល​​អាការៈ​រោគ​ បង្ក​ដោយ​ វីរុស COVID-19 ហើយ​ថែម​ទាំង​ ​​មាន​​ផល​​ប៉ះ​ពាល់​ដោយ​សារ​ការ​ប្រើ​​ថ្នាំ​នោះ​ទៀត​ផង (ប្រតិកម្ម​ថ្នាំ)។

    ​យោង​តាម អង្គការ​ពិភព​លោក​ខាង​លើ​ដដែល ត្រឹម​រយៈ​ពេល​​១​សប្តាហ៍ គឺ​​ក្រោយ​ពេល​ ខ្លួន ប្រកាស​​​​​អាសន្ន​ទូ​ទាំង​ពិភព​លោក​ពី​​ការ​រាត​ត្បាត​ វីរុស​ COVID-19 ប៉ូលិស​អន្តរជាតិ (INTERPOL) ដក​ហូត​បាន​ ​ថ្នាំ​ពេទ្យ​ក្លែង​ក្លាយ​មាន​តម្លៃ​ ប្រមាណ​ជាង​១៤​លាន​ដុល្លារ​អាមេរិក ពី​ប្រទេស​ប្រមាណ​៩០​។ បន្ថែម​ពី​នោះ​មាន​ការ​ដក​ហូត ម៉ាស​​ក្លែង​ក្លាយ​​ជាង​រាប់​លាន​ម៉ាស​ផង​ដែរ។

    បើ​យោង​តាម​ព័ត៌មាន​ BBC បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជុំ​វិញ​ពិភព​លោក បាន និង​កំពុង​​ជា​វ​យក​​ថ្នាំ​​ពេទ្យ​​​​មួយ​ចំនួន ត្រៀម​​បម្រុង​ទុក​ក្នុង​ផ្ទះ សម្រាប់​ព្យាបាល​លើ​​អាការៈ​ស្រាលៗ​។ យ៉ាង​ណា​មិញ ប្រទេស​ចិន និង​ឥណ្ឌា ដែល​ជា​ប្រទេស​ធំ​ៗ ក្នុង​ការ​ផលិត​ថ្នាំ​ ផ្គត់​ផ្គង់​ពិភព​លោក កំពុង​ជួប​វិបត្តិ​ដូច​គ្នា ដោយ​ដំណើរ​ការ​ផលិត​​​​បាន​ត្រឹម​ ៥០-៦០% សម្រាប់​ផ្គត់​ផ្គង់​។ នេះ​ជា​ ចំណែក​ឆ្លៀត​ឱកាស​មួយ ដែល​​ការ​ផលិត​ថ្នាំ​គ្មាន​ប្រភព​ច្បាស់​លាស់ ដោយ​ពុំ​បាន​គិត​គូរ​ពី​ផល​ប៉ះ​ពាល់​លើ​សុខភាព​មនុស្ស​ជាតិ កើត​ឡើង​ដើម្បី​​ប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន៕ ​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay