Facebook កំពុងធ្វើតេស្តប៊ូតុងថ្មីមួយ សម្រាប់អ្នក comment មិនសមរម្យលើ status របស់គេ
- February 9, 2018
សម្រាប់អ្នកដែលនិយមប្រើប្រាស់បណ្ដាញសង្គម Facebook ជារៀងរាល់ថ្ងៃប្រាកដជាស្គាល់ហើយនូវប៊ូតុងទាំង6 ដែលគេហៅថា Reaction។ ទាក់ទងទៅនឹងប៊ូតុងទាំងនេះ គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសយកមួយណាក៏បានទៅតាមគំនិត រឺយោបល់ដែលពួកគេចង់បង្ហាញដែលមានដូចជា Like, Love, Haha, Wow, Sad និង Angry។ ប៉ុន្ដែនាពេលថ្មីៗនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Facebook បាននឹងកំពុងធ្វើតេស្តសាកល្បងលើប៊ូតុងថ្មីមួយទៀតដែលមានសភាពដូចជាសញ្ញាព្រួញចុះក្រោម ហើយប៊ូតុងនោះត្រូវបានប្រើប្រាស់ដើម្បីលុប រឺមិនបង្ហាញពីសំណាកក្រុមហ៊ុន Facebook ប្រសិនបើវាត្រូវបានគេចុចច្រើនលើ Comment ណាមួយ។ ទោះជាយ៉ាងណា ប៊ូតុងថ្មីនេះកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងនៅឡើយទេ ហើយសម្រាប់កាលបរិច្ឆេតជាក់លាក់នៃការដាក់ឲ្យប្រើប្រាស់នៃប៊ូតុងនេះក៏យើងនៅមិនទាន់ដឹងច្បាស់នៅឡើយដែរ។

យោងតាមការអភិវឌ្ឍនេះ យើងជឿជាក់ថា ក្រុមហ៊ុន Facebook នឹងទទួលបានការគាំទ្រខ្លាំងជាងមុនទៅទៀត ព្រោះពេលខ្លះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មួយចំនួនតែងធ្វើការ Comment ពាក្យពេជមិនសមរមដែលជាហេតុនាំឲ្យបង្កបញ្ហានានា។ លើសពីនេះទៅទៀត ការ Comment ទាំងនោះនឹងត្រូវបានលុបចោលប្រសិនបើមានអ្នកចុចលើប៊ូតុងសញ្ញាព្រួញចុះក្រោមនោះច្រើន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook មួយរូបបានប្រាប់គេហទំព័រ TechCrunch ថា ប៊ូតុងសញ្ញាព្រួញចុះក្រោមនេះ គឺជាសញ្ញាពិសេសមួយសម្រាប់ផ្ដល់ជូនដល់ក្រុមហ៊ុន Facebook រាល់ពេលមាននរណាម្នាក់ប្រើប្រាស់ពាក្យមិនសមរមលើបណ្ដាញសង្គម។
គួរបញ្ជាក់ផងដែរថា សម្រាប់ប៊ូតុងនេះគឺមិនមែនជាប៊ូតុង Dislike ទេ ហើយសម្រាប់ប៊ូតុងនេះគឺត្រូវបានអ្នកប្រើប្រាស់ស្នើរសុំឲ្យមានជាយូរលង់ណាស់មកហើយ ប៉ុន្ដែក្រុមហ៊ុន Facebook មិនដែលអភិវឌ្ឍន៍ប៊ូតុងនេះទេ។ ត្រឡប់ទៅកាន់ឆ្នាំ2015 វិញលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន បានជំនួសការស្នើរសុំនេះទៅជា Reactions វិញដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសម្ដែងនូវអារម្មណ៍ពិតរបស់ខ្លួនលើ Comment ណាមួយ។


Fu
ខ្មែរណូត
ប្រភព៖ techcrunch
- Share This Post:






