ខ្មែរណូត

ស្វែងរក

  • PR

    លាភធំពី M-150 ស្រោចស្រង់ជីវិតបុរសម្នាក់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

    BY Khmernote Media April 11, 2020
    លាភធំពី M-150 ស្រោចស្រង់ជីវិតបុរសម្នាក់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

    «ប្រពន្ធថាខ្ញុំរវើរវាយធ្ងន់ធ្ងរហើយ នៅពេលដែលខ្ញុំប្រាប់ថា ខ្ញុំឈ្នះរង្វាន់5លានរៀលហើយ» នេះជាសំដីរបស់បុរសវ័យ 28ឆ្នាំមួយរូប ឈ្មោះ ម៉ាច សុវណ្ណវិច្ឆ័យ រស់នៅម្តុំកំបូលក្នុងទីក្រុងភ្នំពេញ ដោយលោកបានរៀបរាប់ថា ប្រពន្ធលោក និងក្រុមគ្រួសារមិនជឿសោះឡើយ ថាលោកពិតជាឈ្នះប្រាក់ 5លានរៀល រហូតដល់លោកបង្ហាញគម្របដបសំណាង ភេសជ្ជៈប៉ូវកម្លាំង M-150 ទើបក្រុមគ្រួសាររបស់លោកជឿថាលោកមិនមែនរវើរវាយទេ ហើយក៏រំភើបរីករាយស្រែកច្រៀងពេញផ្ទះ។

    លោក វិច្ឆ័យបានប្រាប់ថា មុនដំបូងលោកគិតថាខ្លួនឯងត្រូវរង្វាន់បានត្រឹមតែ 5ម៉ឺនរៀលទេ ព្រោះគ្រានោះ គឺរូបលោកបានទៅយកធុងទឹកធំទៅប្តូរទឹក ហើយក៏ទិញភេសជ្ជៈ M-150 ញ៉ាំដូចរាល់ដង រួចក៏អ៊ុតមើលគម្របដបដែលកន្លងមកធ្លាប់ឈ្នះបាន M-150 មួយដបជាញឹកញាប់ដែរ ប៉ុន្តែគម្របដបលើកនេះ ប្លែកពីគម្របដបរាល់ដង បែរជាមានលេខ 5 និងលេខ 0 ច្រើន លោកក៏អរថា ឈ្នះបាន 5ម៉ឺនរៀលហើយ ស្រាប់តែរាប់លេខ 0 ម្តងទៀត ទើបលោកដឹងថា មិនមែនឈ្នះបាន 5ម៉ឺនរៀលទេ គឺឈ្នះប្រាក់ដល់ទៅ 5 លានរៀល ដែលធ្វើឲ្យវិច្ឆ័យ អរឆ្លេឆ្លាទៅប្រាប់អ្នកផ្ទះភ្លាមៗនោះ។

    ប្រាក់សំណាងដ៏មហាសាលនេះ ពិតជាបានជួួយស្រោចស្រង់ជីវិតគ្រួសារវិច្ឆ័យក្នុងគ្រាលំបាកនេះខ្លាំងណាស់ ដោយសារសព្វថ្ងៃនេះ រូបលោកពុំមានការងារធ្វើទេ ព្រោះលោកទើបជួបគ្រោះថ្នាក់ចរាចរណ៍ហើយប៉ះពាល់ត្រង់ក្បាល ហេតុនេះបន្ទុកគ្រួសារបានធ្លាក់ទៅលើប្រពន្ធធ្វើការនៅរោងចក្រ និងមានកូនស្រីតូចទើបអាយុបានជាងមួយឆ្នាំ នៅក្រោមដំបូលបន្ទប់ជួលប្រចាំខែ តម្លៃត្រឹមតែ 35ដុល្លារ ។

    លោកក៏សូមអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុន M-150 ដែលបានផ្តល់គម្របដបសំណាងនេះ ដល់រូបលោកក្នុងគ្រាដ៏លំបាកនេះ ដោយលោកយកប្រាក់រង្វាន់មួយចំណែកទុកព្យាបាលជំងឺផ្ទាល់ខ្លួន មួយចំនួនទិញអាហារក្រៀមៗត្រៀមក្នុងគ្រាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសខ្មែរយើងនេះផង ហើយក៏ទុកត្រៀមសម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះដែរ។ M-150 នៅតែបន្តផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដល់លោកអ្នក ហេតុនេះកុំខកខានទិញ M-150 ពិសា ហើយទទួលសំណាងដ៏អស្ចារ្យដូច វិច្ឆ័យដែរ។

    ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយ ឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់ សរុបច្រើនជាង 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) និងរង្វាន់ ភេសជ្ជៈប៉ូវកម្លាំង M-150ជាច្រើនដប ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay