បច្ចេកវិទ្យា

បែកធ្លាយរូបរាងរបស់ OnePlus 6 ពណ៌ស! គិតយ៉ាងណាដែរ?

BY
Khmernote Media
April 26, 2018

កាលពីម្សិលមិញ លោក Pete Lau នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានបញ្ជាក់ថា កំពូលស្មាតហ្វូន OnePlus 6 របស់ខ្លួននឹងត្រូវបានបង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី16 ខែឧសភា ខាងមុខនេះ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នៃការដាក់តាំងដដែលនេះ ក៏នឹងធ្វើឡើងនាថ្ងៃទី17 ខែឧសភា ក្នុងទីក្រុងប៉េកាំង និងបុមបៃ។ ដោយឡែក សម្រាប់ការបែកធ្លាយថ្ងៃនេះគឺរូបរាងរបស់កំពូលស្មាតហ្វូន OnePlus 6 ដែលមានពណ៌ស។

ការបែកធ្លាយដែលយើងទទួលបានលើកនេះ ក៏មិនខុសអីពីការបែកធ្លាយលើកមុនដែរ។ ផ្ទៃខាងមុខគឺជាអេក្រង់ដែលមានភ្ជាប់មកជាមួយនឹងក្បាលឆកនាផ្នែកខាងលើ ជាមួយនឹងរូបរាងស្ដើង និងគែមគ្រប់ជ្រុងមូល។ ប៊ូតុងសម្លេងគឺស្ថិតនៅផ្នែកខាងឆ្វេងនៃស្មាតហ្វូន ឯប៊ូតុង Power គឺស្ថិតនៅផ្នែកខាងស្ដាំជាមួយនឹងប៊ូតុង Alert Slider។

គួរបញ្ជាក់ផងដែរថា បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន កំពូលស្មាតហ្វូន OnePlus 6 នឹងមានផ្ទៃខាងក្រោយជាកញ្ចក់ និងកាមេរ៉ាភ្លោះដាក់បញ្ឈរ អបដោយ LED Flash និង sensor ស្កេនស្នាមក្រយ៉ៅដៃមួយ។ តាមរយៈការបែកធ្លាយ បានលើកឡើងថា OnePlus 6 នឹងមានអេក្រង់ទំហំ 6.28អ៊ីញ ប្រភេទ AMOLED ក្នុងសមាមាត្រ 19:9 ជាមួយនឹងកម្រឹតបង្ហាញរូបភាព Full HD+។ ម៉ូដែលនេះត្រូវបានគេជឿជាក់ថា នឹងដំណើរការលឿនលើបន្ទះឈីបប្រភេទ Snapdragon 845 SoC។

ចំពោះទំហំ RAM គឺចន្លោះពី 6GB និង 8GB ទៅតាមទំហំអង្គផ្ទុកទិន្នន័យ 64GB, 128GB និង 256GB។ OnePlus 6 មានភ្ជាប់មកជាមួយនឹងថាមពលថ្មទំហំ 3,450mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន Dash Charge V2 ផងដែរ។ សម្រាប់ប្រព័ន្ធដំណើរការវិញគឺ Android 8.1 Oreo និងជំនាន់ចុងក្រោយបំផុតរបស់ OxygenOS។ អ្វីដែលអស្ចារ្យបំផុតនោះ គឺកាមេរ៉ាក្រោយដែលមានទំហំរហូតដល់ទៅ 20MP + 16MP ឯណោះ ជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលីផងដែរ។

Fu

ប្រភព៖ gizmochina

Share This Post: