ខ្មែរណូត

ស្វែងរក

  • សុខភាព

    អាមេរិកក្លាយជាប្រទេសមានអ្នកស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ខ្ពស់ជាងគេលើពិភពលោក

    BY Khmernote Media April 12, 2020
    អាមេរិកក្លាយជាប្រទេសមានអ្នកស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ខ្ពស់ជាងគេលើពិភពលោក

    សហរដ្ឋអាមេរិក នៅ​ពេល​ថ្មី​ៗ​នេះ ​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភព​លោក ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​២ពាន់​នាក់​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​។

    របាយការណ៍​ពី​សាកលវិទ្យាល័យ​​ស្រាវជ្រាវ Johns Hopkins សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា មាន​មនុស្ស​ស្លាប់​ចំនួន​ ២,១០៨​នាក់ ក្នុង​​រយៈ​ពេល​២៤​ម៉ោង ធ្វើឲ្យ​ចំនួន​អ្នក​ស្លាប់សរុបនៅអាមេរិកមានចំនួន ២០ ០៧១នាក់​គិត​ដល់ព្រឹកថ្ងៃទី១២ ខែមេសា ស្រប​ពេល​ជា​មួយ​គ្នា​នោះ មាន​ករណី​ឆ្លង​​​រហូត​​ដល់​ ជាង​៥​សែន​នាក់​។

    នៅពេលនេះហរដ្ឋអាមេរិកបាន​ក្លាយជាប្រទេសមាន​ចំនួន​​អ្នក​ស្លាប់​​លើសគេនៅលើពិភពលោក និងក៏ជា​ប្រទេស ដែលមានអ្នកឆ្លងវីរុស​ COVID-19 ច្រើន​ជាង​គេ​លើ​ពិភព​លោកដែរ​​។

    ដោយ​ឡែក​ បើ​តាម​ក្រុម​ការងារ​ពិសេស​​សម្រាប់​ប្រតិបត្តិការ​ប្រឆាំង​ COVID-19នៃ​សេតវិមាន (សហរដ្ឋអាមេរិក) បាន​ឱ្យ​ដឹង​ថា កំណើន​នៃ​ការ​រាត​ត្បាត​ទូ​ទាំង​សហរដ្ឋអាមេរិក កំពុង​ចាប់​ផ្តើម​ស្ថិត​ក្នុង​កម្រិត​ថេរ​ ដោយ​ចំនួន​នៃ​ការ​រាល​ដាល ស្ថិត​ក្នុង​​​ចន្លោះ​​មិន​ឡើង​ និង​មិន​ចុះ​ខ្លាំង។

    ​ទោះ​ជា​យ៉ាង​ណា ​លោក អភិបាល​ក្រុង​ញ៉ូវយក Andrew Cuomo បាន​​ក្រើន​រំលឹក​ប្រជាពល​រដ្ឋ​ ឱ្យ​ប្រកាន់​​ភ្ជាប់​វិធានការ​ការពារ​ខ្លួន​ជា​និច្ច​ ពោល​គឺ​​វិធានការ​អនាម័យ​ ព្រម​ទាំង​រក្សា​គម្លាត​សុវត្ថិភាព​​សង្គម​ (នៅ​ឃ្លាត​គ្នា​ក្នុង​រយៈ​ចម្ងាយ​សុវត្ថិភាព)។

    ការ​លើក​ឡើង​​របស់​លោក​អភិបាល​ក្រុង​ខាង​លើ គឺ​ជា​សញ្ញា​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ពិភព​លោក​​​ឱ្យ​ប្រុង​ប្រយ័ត្ន​។ សារ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ក្រោយ​ពី​​រូប​ភាព​មួយ​ចំនួន​ ថត​ដោយ​ Drone បង្ហាញ​ពី​កោះ​ Hart Island នៃ​ទី​ក្រុង​ញ៉ូវ​យក ជា​ទី​វាល​​បញ្ចុះ​សព​ទុក​ចោល​​អស់​រយៈ​ពេល​ជាង​១៥០​ឆ្នាំ បាន​ប្រែ​ជា​ទី​បញ្ចុះ​​សព​​ឡើង​វិញ និង​រីក​រាល​ដាល​កាន់​​តែ​ធំ ក្នុង​មួ​យ​ថ្ងៃ​ៗ។

    គិត​មក​ដល់ព្រឹកថ្ងៃទី​១២ ខែមេសា នេះនៅ​ទូទាំងពិភព​លោក​ចំនួនអ្នកឆ្លងវីរុស COVID-19 មានជាង​១,៧​លាន​ករណី អ្នកស្លាប់មានជាង​១០ម៉ឺន​នាក់ និងអ្នកជាសះស្បើយ​មានជាង៤សែន​នាក់។​​​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay