ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្បែកមុខប្រែជាឆាប់ចាស់ ហើយទទួលរងការបំផ្លាញផ្សេងទៀត ដោយសារតែទម្លាប់នៃការថែរក្សាស្បែកមួយចំនួនទាំងនេះ

    BY Khmernote Media April 26, 2018
    ស្បែកមុខប្រែជាឆាប់ចាស់ ហើយទទួលរងការបំផ្លាញផ្សេងទៀត ដោយសារតែទម្លាប់នៃការថែរក្សាស្បែកមួយចំនួនទាំងនេះ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីកំហុសមួយចំនួននៃការថែរក្សាស្បែកមុខដែលនារីភាគច្រើនតែងប្រព្រឹត្តិទៅដោយមិនដឹងខ្លួន ជាហេតុបណ្ដាលឲ្យស្បែកមុខរបស់ពួកគេទទួលរងការខូចខាត ៖

    ១. មិនចាប់ផ្ដើមទម្លាប់លាងសម្អាតគ្រឿងសម្អាង (Make up) ចេញពីមុខ ៖ ជំហានដំបូងបង្អស់ក្នុងទម្លាប់នៃការថែរក្សាស្បែក គឺការលាងសម្អាត។ លាងសម្អាតគ្រឿងសម្អាងចេញពីមុខនៅមុនពេលចូលគេង បន្ទាប់មកត្រូវប្រាកដថារន្ធញើសនៃស្បែកមិនទទួលរងការស្ទះ។

    ២. ការប្រើប្រាស់ផលិតផលសម្អាតស្បែកមុខខុស ៖ ផលិតផលសម្អាតត្រឹមត្រូវសម្រាប់ស្បែកមុខ គឺមិនត្រូវមានផ្ទុកកម្រិត pH លើសពី ៥.៥ឡើយ។ ការប្រើប្រាស់ផលិតផលសម្រាប់ស្បែកមុខដែលមានកម្រិត pH ខ្ពស់អាចបណ្ដាលឲ្យកើតមុខ ដោយវាធ្វើអោយក្រពេញ sebaceous បង្កើតជាតិខ្លាញ់ច្រើនជាងតម្រូវការ។

    ៣. មិនប្រើប្រាស់ទឹក Toner បន្ទាប់ពីលាងសម្អាតមុខរួច ៖ នារីភាគច្រើនយល់ថា ការប្រើប្រាស់ទឹក Toner មិនមែនជាទម្លាប់ចាំបាច់ត្រូវអនុវត្តន៍ក្នុងការថែរក្សាសម្រស់របស់ពួកគេឡើយ។ ប៉ុន្តែតាមពិតទៅទឹក Toner គឺសំខាន់! ទឹក Toner ជួយរៀបចំស្បែកសម្រាប់ទទួលការផ្ដល់នូវជាតិសំណើមណាមួយ និងកម្ចាត់សារធាតុក្លរ៊ីន ក៏ដូចជាសារធាតុរ៉ែផ្សេងៗដែលមានផ្ទុកក្នុងទឹកម៉ាស៊ីនចេញពីស្បែកមុខ បន្ទាប់ពីអ្នកបានប្រើប្រាស់ទឹកនេះលាងសម្អាតមុខ។ ទោះជាយ៉ាងណាក៏ដោយត្រូវប្រាកដថា អ្នកកំពុងប្រើប្រាស់ទឹក Toner ដែលគ្មានផ្ទុកជាតិអាល់កុល។

    ៤. ប្រើប្រាស់ផលិតផលខាត់ស្បែកមុខច្រើនពេក ៖ កម្ចាត់កោសិកាដែលងាប់ៗចេញពីស្បែក គឺពិតជាសំខាន់ណាស់ ប៉ុន្តែការប្រើប្រាស់ផលិតផលសម្រាប់ខាត់ស្បែកមុខច្រើនពេកក៏អាចបណ្ដាលឲ្យស្បែកទទួលរងការខូចខាត ឬត្រូវបំផ្លាញផងដែរ ដោយស្បែកអាចនឹងប្រែជាស្ងួតខ្លាំង ហើយរបក។

    ៥. ការញេចមុន ៖ កុំញេចមុនឲ្យសោះ ក៏ព្រោះវិធីនេះមិនជួយឲ្យបាត់មុនទេ គឺមានតែធ្វើឲ្យរោគមុនឆ្លងរាលដាលពេញផ្ទៃមុខប៉ុណ្ណោះ។ អ្នកគួរប្រើប្រាស់ផលិតផលកម្ចាត់មុខពិសេសណាមួយដូចជា អាស៊ីត salicylic មកលាងសម្អាត ឬលាបផ្ទាល់លើមុន ជំនួសវិញទើបប្រសើរ។

    ៦. មិនប្រើប្រាស់ប្រេងផ្ដល់សំណើមដល់ស្បែក ៖ ទោះបីជាស្បែករបស់អ្នកមានជាតិខ្លាញ់ច្រើនក៏ដោយ ក៏អ្នកគួរតែបន្តប្រើប្រាស់ប្រេងផ្ដល់សំណើមដដែលដើម្បីធ្វើយ៉ាងណាឲ្យស្បែកមានសំណើមជាប់ជានិច្ច។ កង្វះជាតិទឹកបាននាំឲ្យក្រពេញ sebaceous (ខ្លាញ់) សកម្មជាងមុន ដោយផលិតនូវជាតិខ្លាញ់ច្រើនជាតម្រូវការ។ ការប្រើប្រាស់ប្រេងលាបដែលមានផ្ទុកអាស៊ីត linoleic គឺល្អប្រសើរបំផុត។

    ៧. មិនប្រើប្រាស់ផលិតផលការពារស្បែកពីពន្លឺព្រះអាទិត្យ (SPF) ៖ ពន្លឺព្រះអាទិត្យអាចបណ្ដាលឲ្យស្បែកឆាប់ជ្រីវជ្រួញ និងឡើងពណ៌ខ្លាំង ឬជាំ។ ដូច្នេះអ្នកគួរតែប្រើប្រាស់នូវគ្រីមការពារស្បែកពីកម្ដៅថ្ងៃជាប់ជានិច្ចនៅមុនពេលចេញទៅក្រៅ។ គ្រីមដែលមានផ្ទុកកម្រិត SPF កាន់តែខ្ពស់ គឺកាន់តែប្រសើរសម្រាប់ស្បែក។

    ៨. ការជក់បារី ៖ ការជក់បារី គឺហាក់ដូចជាការបំផ្លាញស្រទាប់កូឡាជែន និងអេឡាស្ទីនដែលសំខាន់សម្រាប់ស្បែកមុខក្មេងជាងវ័យអ៊ីចឹង។ ដូច្នេះហើយអ្នកគួរតែជៀសឲ្យផុត ឬបញ្ឈប់នូវទម្លាប់នេះ ប្រសិនបើមិនចង់ឲ្យស្បែកឆាប់ចាស់ជាងអាយុ។

    ៩. ទទួលទានទឹកមិនគ្រប់គ្រាន់ ៖ រាល់បញ្ហាទាំងឡាយដែលលេចឡើងលើមុខរបស់អ្នក គឺចាប់ផ្ដើមចេញពីបញ្ហាផ្សេងៗក្នុងរាងកាយ។ ហេតុនេះហើយទើបអ្នកគួរតែផ្ដោតសំខាន់លើការទម្លាប់នៃការទទួលទាន។ ចាប់ផ្ដើមទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ ហើយស្បែករបស់អ្នកនឹងប្រែជាស្រស់ស្អាតប្រសើរជាងមុនជាមិនខាន។

    ១០. មិនផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានទៀងទាត់ ៖ ស្រោមខ្នើយប្រមូលផ្ដុំនូវបាក់តេរីជាច្រើនចេញពីរាងកាយ និងប្រភពខាងក្រៅដទៃទៀត។ កំឡុងពេលគេងបាក់តេរីនឹងឆ្លងចូលស្បែកមុខរបស់អ្នកដែលបង្កឲ្យកើតជារោគមុន។ ដើម្បីជៀសវាងបញ្ហានេះកើតឡើង ចូរធ្វើការផ្លាស់ប្ដូរស្រោមខ្នើយយ៉ាងហោចណាស់ ១ សប្តាហ៍ម្ដង៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay