ខ្មែរណូត

ស្វែងរក

  • សុខភាព

    គិលានុបដ្ឋាយិកាអង់គ្លេសម្នាក់ស្លាប់ ដោយសារកូវីដ១៩ តែកូនក្នុងផ្ទៃបានជួយសង្គ្រោះ

    BY Khmernote Media April 16, 2020
    គិលានុបដ្ឋាយិកាអង់គ្លេសម្នាក់ស្លាប់ ដោយសារកូវីដ១៩ តែកូនក្នុងផ្ទៃបានជួយសង្គ្រោះ

    ទារិកាមួយរូបបាន​សង្គ្រោះដោយជោគជ័យ​ ពីម្ដាយ​មាន​ផ្ទុកវីរុស COVID-19 ប៉ុន្តែស្ដ្រីជាម្ដាយ​បាន​ស្លាប់​ ក្រោយ​ការ​សម្រាល​កូន​ដោយ​​វះកាត់​នេះ​បាន​ប៉ុន្មាន​ថ្ងៃក្រោយ​មកទៀត។​

    សារព័ត៌មាន​អង់គ្លេស Independent បានចុះផ្សាយ​នៅថ្ងៃទី១៦ ខែមេសា នេះថា​ ទារិកាដែលជាកូន​របស់​ស្ត្រី​ឈ្មោះ Mary Agyeiwaa Agyapong វ័យ​២៨ ឆ្នាំ​ខាង​លើ​ត្រូវ​បានជួយ​សង្គ្រោះ ឲ្យ​មាន​សុវត្ថិភាព​ និងមាន​សុខភាពល្អ​ធម្មតា​។ ស្រ្តីរូបនេះជា​គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ​សាកលវិទ្យាល័យ​Luton and Dunstable​នៅប្រទេស​អង់គ្លេស។

    គិលានុបដ្ឋាយិកាឈ្មោះ Mary Agyeiwaa Agyapong

    ស្រ្តីខាង​លើ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់បន្ទប់វះកាត់ភ្លាម​ៗក្រោយ​បាន​ដឹង​ថា​មាន​ផ្ទុក​វីរុស COVID-19 ដើម្បី​ជួយ​សង្គ្រោះ​កូន​នៅ​ក្នុង​ផ្ទៃ។ ថ្វីបើ​កូន​របស់​នាង​មាន​សុវត្ថិភាព​ក៏ពិតមែន តែ​ស្រ្តីជាគិលានុបដ្ឋាយិការូបនេះ​បាន​ស្លាប់​នៅ​ប៉ុន្មុានថ្ងៃក្រោយ​វះកាត់​បើទោះបីជាមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ​ក៏ដោយ។ ការ​ស្លាប់​គិលានុបដ្ឋាយិកាខាងលើ បានធ្វើឲ្យចំនួន​​បុគ្គលិកសុខាភិបាល​នៅអង់គ្លេស​ស្លាប់​ដោយសារ​ COVID-19 ឡើង​ដល់​៤៥​នាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay