បច្ចេកវិទ្យា

ស្មាតហ្វូនក្រោម ៣០០ដុល្លារ បំពាក់អេក្រង់កំរិត 90Hz និងមានបំពាក់កាមេរ៉ា Selfie ទម្លុះអេក្រង់ កំពុងទាញការចាប់អារម្មណ៍ខ្លាំង

BY
Khmernote Media
April 16, 2020

យោងទៅតាមភាពរីកចម្រើននៃស្មាតហ្វូនសព្វថ្ងៃនេះ បច្ចេកវិទ្យាជាច្រើនដែលកាលពីមុនតែងតែមានបំពាក់នៅលើទូរស័ព្ទ flagship ឥឡូវនេះបាន ក្លាយទៅជាបច្ចេកវិទ្យាដែលពេញនិយមនៅលើស្មាតហ្វូនទូទៅបច្ចុប្បន្ន។ មិនត្រឹមតែបច្ចេកវិទ្យាសាកថ្មល្បឿនលឿនតែមួយគត់ដែលពេញនិយមកាលពីប៉ុន្មានឆ្នាំមុន ឬក៏ការស្វែងរកដំណោះស្រាយនៃបញ្ហាអេក្រង់ (កំណែទម្រង់នៃកាមេរ៉ា) របស់ក្រុមហ៊ុនទូរស័ព្ទផ្សេងៗនៅកាលពីឆ្នាំមុននេះទេ។ គឹនៅជារៀងរាល់ឆ្នាំក្រុមហ៊ុនទូរស័ព្ទតែងតែមាននូវអ្វីថ្មីៗសម្រាប់អ្នកទាំងអស់គ្នាទន្ទឹមរង់ចាំ ។ បើតាមការមើលឃើញនៃបច្ចេកវិទ្យាកំពូលមួយចំនួនដែលបានដាក់ប្រកាសកាលពីចុងឆ្នាំឆ្នាំ មុកដល់ឥឡូវនេះយើងបានឃើញថាបច្ចេកវិទ្យាកំពូលជាច្រើនបានធ្វើការបំពាក់នៅលើទូរស័ព្ទកំរិតមធ្យម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការស្រាវជ្រាវ ទៅលើកំណែទម្រង់អេក្រង់និងកំរិតភាពច្បាស់នៃកាមេរ៉ាមុខនិងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ជាដំបូងគឺ ចំនុចកាមេរ៉ាក្រោយ ដែលក្នុងកំឡុងរយៈពេលពីរឆ្នាំនេះបច្ចេកវិទ្យាថតរូបនៅលើស្មាតហ្វូនបានមានការកែប្រែពីមួយថ្ងៃទៅមួយថ្ងៃនិងកាន់តែមានភាពជំនាញជាងមុន ដូចជាមុខងារព្រាលផ្ទៃខាងក្រោយ ការពង្រីក និងការទប់លំនឹងជាដើម សុទ្ធតែមានការកែប្រែ បន្តិចម្តងៗនឹងកាន់តែមានជំនាញ។ ហើយចាប់ពីក្នុងឆ្នាំនេះ កំរិត 108MP នឹងចាប់ផ្តើមបង្ហាញខ្លួននៅចំពោះមុខលោកអ្នក ។បច្ចុប្បន្ននេះនៅលើទៅផ្សារគឺយើងតែងតែឃើញមាន 12MP 48MP និង 64MP ។ តែជាការពិត 48MP គឺគ្រប់គ្រាន់ហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយ 64MP គឺវាប្រាកដជាកាន់តែល្អបន្តិច រីឯតម្រូវការ 108MP នោះគឺតម្រូវតាមតម្រូវការរបស់មនុស្សម្នាក់ៗ និងតាមកំរិតថវិការរបស់ពួកគាត់។

ហើយកាលពីចុងឆ្នាំមុនរហូតមកដល់ត្រីមាសទីមួយឆ្នាំនេះ យើងបានឃើញមានការចេញជាបន្តបន្ទាប់នូវកំពូលអេក្រង់ 90Hz និង 120Hz មួយចំនួន តើនេះបញ្ខាក់អំពីអ្វី? គឹវាបង្ហាញអោយឃើញពីកំរិតភាពរលូនរបស់ទូរស័ព្ទអ្នក។ នៅពេលដែលនិយាយដល់ភាពរលូននេះ មនុស្សមួយចំនួនប្រហែលជាអាចយល់ថាគឺមានតែអ្នកលេងហ្គេមទើបមានតម្រូវការបទពិសោធន៍កំរិតរូបភាពច្បាស់និងអេក្រង់ដែលមានភាពរលូន។ តែតាមពិតគឺមិនមែននោះទេ ឥឡូវនេះមានទូរស័ព្ទជាច្រើនចាប់ផ្តើមទទួលបានការគាំទ្រនូវវីដេអូដែលមានកំរិត frame rate ខ្ពស់ បានន័យថានៅពេលដែលអ្នកប្រើប្រាស់អេក្រង់ 90Hz មើលវីដេអូដែលមានកំរិត frame ខ្ពស់ អ្នកនឹងទទួលបាននូវបទពិសោធន៍កំរិតរូបភាពកាន់តែច្បាស់ដូចរូបភាពដើមដែរ។

ទាំងពីរនេះគឺជាចំនុចបច្ចេកវិទ្យាស្មាតហ្វូនដែលគេសង្កេតឃើញនៅក្នុងឆ្នាំ២០២០បច្ចុប្បន្ននេះ ហើយបច្ចុប្បន្ន នៅលើទីផ្សារយើងក៏បានឃើញមានទូរស័ព្ទជាច្រើនសម្រាប់យើងធ្វើការជ្រើសរើស។ បើតាមព័ត៌មានឲ្យដឹងថា realme 6series គឺជាស្មាតហ្វូនធន់កណ្តាលមួយរបស់ realme នឹងដាក់ប្រកាសនៅពេលខាងមុខនេះនឹងមានបំពាក់នូវអេក្រង់ 90Hz និងកាមេរ៉ាក្រោយ 64MP ហើយមុននេះក៏មានព័ត៌មានបានឲ្យដឹងថាតម្លៃលក់របស់ realme 6 ប្រហែលជាមានតម្លៃក្រោម 300ដុល្លារ ហើយប្រសិនបើដូច្នេះមែន នោះវានឹងក្លាយជាទូរស័ព្ទទីមួយដែលមានអេក្រង់ 90Hz និងកាមេរ៉ាក្រោយ 64MP ដែលមានតម្លៃក្រោម 300ដុល្លារមុនគេនៅក្នុងប្រទេសកម្ពុជា៕

Share This Post: