គួរតែអាន! ទាំងនេះជារោគសញ្ញាទូទៅបំផុតដែលនឹងលេចឡើង នៅពេលដែលរាងកាយជួបប្រទះនូវបញ្ហាកង្វះជាតិដែក
ជាតិរ៉ែ ក៏ជាសារធាតុរ៉ែសំខាន់មួយសម្រាប់មុខងារផ្សេងៗនៃរាងកាយផងដែរ។ វាទទួលខុសត្រូវចំពោះការផលិតអេម៉ូក្លូប៊ីនដែល
ជួយកោសិកាឈាមក្រហមដឹកនាំអុកស៊ីហ្សែនទៅពេញគ្រប់ផ្នែកក្នុងរាងកាយ។ លើសពីនេះទៅទៀត វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មុខងារត្រឹមត្រូវនៃអង់ស៊ីមជាច្រើន។ វាដើរតួនាទីជាមធ្យោបាយដឹកជញ្ជូនមួយសម្រាប់អេឡិចត្រុងដើម្បីធ្វើដំណើរនៅខាងក្នុងកោសិកាផ្សេងៗ។ ដូច្នេះហើយទើបកង្វះនៃជាតិដែកអាចបង្កទៅជាបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំង ជំងឺខ្វះគ្រាប់ឈាមក្រហម។ ខាងក្រោមជារោគសញ្ញាទូទៅបំផុតដែលនឹងលេចឡើងនៅពេលដែលរាងកាយខ្វះជាតិដែរ ៖
១. ជ្រុះសក់ ៖ កង្វះជាតិដែក គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កឲ្យកើតមានបញ្ហានៃការជ្រុះសក់។ កម្រិតទាបនៃជាតិដែកនឹងបណ្ដាលឲ្យរាងកាយធ្លាក់ចូលក្នុងស្ថានភាពត្រដររស់ ខណៈនោះបណ្ដាញអុកស៊ីសែនព្យាយាមដំណើរគាំទ្រតែលើមុខងារសំខាន់ៗប៉ុណ្ណោះ។ ដូច្នេះឬសសក់នឹងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីលូតលាស់ឡើយ។
២. ឧស្សាហ៍ឈឺក្បាល ៖ កម្រិតទាបនៃជាតិដែកក្នុងរាងកាយរារាំងអុកស៊ីសែនមិនឲ្យឈានចូលដល់ខួរក្បាលបានគ្រប់គ្រាន់។ ខណៈនោះសសៃឈាមក្រហមអាកទែនៃខួរក្បាលអាចនឹងប្រែជាហើម ហើយបណ្ដាលឲ្យឈឺក្បាល។ កង្វះជាតិដែក គឺជាមូលហេតុទូទៅបំផុតមួយនៃជំងឺឈឺក្បាល។ ជាមួយនឹងប្រភេទនៃការឈឺក្បាលដោយសារបញ្ហាបែបនេះ អ្នកនឹងមិនអាចផ្ដោតអារម្មណ៍ ឬសម្រាកបានឡើយ។
៣. ស្បែកប្រែជាស្លេកស្លាំង ៖ ជាមួយនឹងកម្រិតនៃជាតិដែកទាប រាងកាយនឹងមិនអាចផលិតអ័រម៉ូន hemoglobin ដែលទទួលខុសត្រូវចំពោះពណ៌ក្រហមនៃឈាម និងពណ៌ផ្កាឈូកខ្ចីនៃស្បែក បានគ្រប់គ្រាន់ឡើយ។
៤. ហើមអណ្ដាត ៖ ការប្រែប្រួលផ្សេងៗនៃអណ្ដាតរួមបញ្ចូលទាំង ការឈឺចាប់ ឬហើម អាចជារោគសញ្ញាមួយនៃកង្វះជាតិដែកក្នុងរាងកាយ។ ការប្រេះកៀនមាត់ ក៏ជារោគសញ្ញាដ៏ទូទៅបំផុតមួយនៃបញ្ហាកង្វះជាតិដែកផងដែរ។
៥. អស់កម្លាំងខ្លាំង ៖ ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថា អស់កម្លាំងខ្លាំង ទោះបីជាសម្រាក់បានគ្រប់គ្រាន់ក៏ដោយហើយនោះវាអាចជារោគសញ្ញាមួយនៃកង្វះជាតិដែកក្នុងរាងកាយ ក៏ព្រោះកម្រិតទាបនៃជាតិដែកបណ្ដាលឲ្យរាងកាយជួបប្រទះនូវបញ្ហាក្នុងការដឹកនាំអុកស៊ីសែនទៅកោសិកាផ្សេងៗ ដូច្នេះវានឹងប៉ះពាល់ទៅដល់កម្រិតនៃថាមពល៕
អត្ថបទ ៖ Bee