ចិនរកឃើញថ្នាំបន្ថយហានិភ័យជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយវីរុស COVID-19
អ្នកវិទ្យាសាស្ត្រចិនបានរកឃើញថ្នាំដែលអាចបន្ថយហានិភ័យនៃជំងឺរលាកសួតធ្ងន់ធ្ងរពេលឆ្លងវីរុស COVID-19 ខណៈអ្នកស្លាប់ភាគច្រើនដោយសារបញ្ហានេះ។
អ្នកវិទ្យាសាស្រ្តចិនរកឃើញថាការស្លាប់ភាគច្រើននៃការឆ្លងវីរុស COVID-19 គឺមកពីជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយវីរុស។ ប៉ុន្តែឥលូវនេះអ្នកស្រាវជ្រាវប្រទេសចិនបានប្រាប់ថាពួកគេបានរកឃើញថ្នាំដែលអាចកាត់បន្ថយហានិភ័យនេះហើយ។

ក្រុមគ្រូពេទ្យនៅប្រទេសចិនបានសិក្សាទៅលើអ្នកជំងឺ COVID-19 ៥៦៤នាក់ក្នុងនោះមាន៦១នាក់មានជំងឺរលាកសួតធ្ងន់ធ្ងរនៅតាមមន្ទីរពេទ្យទូទាំងប្រទេសអំឡុងខែមករា និងខែកុម្ភៈ។ នៅក្នុងការចេញផ្សាយនៅលើវែបសាយ MerRix បានបង្ហាញថាថ្នាំដែលគេប្រើប្រាស់សម្រាប់ជំងឺលើសឈាមគឹមានប្រសិទ្ធភាពក្នុងការការពារជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយវីរុស COVID-19។
ក្នុងចំណោមអ្នកដែលទទួលបានថ្នាំព្យាបាលជំងឺលើសឈាមខាងលើ អ្នកមានជំងឺសួតធ្ងន់ធ្ងរមានត្រឹមតែ ៣២,៧%។ អ្នកវិទ្យាសាស្ត្របានបន្តថាអ្នកជំងឺលើសឈាមដែលប្រើថ្នាំ ACEI/ARB អាចនឹងការពារពីជំងឺរលាកសួតធ្ងន់ធ្ងរពេលឆ្លងវីរុស COVID-19។ ដូចនេះហើយការព្យាបាលនេះគឺមិនគួរបញ្ឈប់ទេលុះត្រាតែមានភស្តុតាងនៃជំងឺរាតត្បាតនេះបន្ថែមទៀត។
អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងទៀតថាទោះជាលទ្ធផលបានរកឃើញបែបនេះមែន តែថាក៏នៅត្រូវការការសិក្សាបន្ថែមទៀតដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ថិដោយ៖ Helloគ្រូពេទ្យ