សុខភាព

ចិនបន្ថែមតួលេខ​អ្នកស្លាប់ដោយកូវីដ១៩នៅទីក្រុងអ៊ូហាន​ជាង១ពាន់នាក់ទៀត

BY
Khmernote Media
April 17, 2020

ទីក្រុង​អ៊ូហាន ប្រទេស​ចិន​ដែល​តំបន់​ផ្ទុះ​វីរុស COVID-19 លើក​ដំបូង​បាន​ដំឡើង​តួលេខ​អ្នក​ស្លាប់​នៅ​ថ្ងៃ​ទី១៧ ខែមេសានេះ​ ជិត៥០%​បន្ថែមទៀតលើ​ចំនួន​អ្នកស្លាប់ដែលបាន​កត់ត្រាកន្លង​មក​​ដោយ​ថា​ការ​រាយការណ៍​ករណីស្លាប់ពីមុន​មាន​កំហុស​ឆ្គងខ្លះៗ​។

អាជ្ញាធរ​​ទីក្រុង​អ៊ូហាន​បាន​បង្ហោះសារ​ក្នុង​បណ្ដាញ​សង្គម​ថា​ចំនួន​អ្នក​ស្លាប់​នៅ​អ៊ូហាន​បាន​បន្ថែម​១ ២៩០​នាក់​ទៀត​ដែល​នេះ​ធ្វើ​ឲ្យ​ចំនួន​ស្លាប់​សរុប​ក្នុង​ទីក្រុង​នេះ​មាន​ ៣ ៨៦៩នាក់។ ការ​ផ្លាស់ប្តូរ​តួលេខ​នេះ​ ​ក៏បាន​​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ទូទាំង​ប្រទេស​ចិន​កើន​ជិត ៣៩%​បន្ថែមទៀត ឬស្មើ​នឹង​ ៤ ៦៣២នាក់។

មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺឆ្លង​នៅ​ទីក្រុង​អ៊ូហាន​ក៏​បាន​លើក​ហេតុផល​ជា​ច្រើន​ទាក់ទង​នឹង​កំហុស​ឆ្គង​នេះ​ថា​មក​ពី​បុគ្គលិក​ពេទ្យ​ពិបាក​ក្នុង​ការ​រាយការណ៍​ដោយ​សារ​ករណីឆ្លង​មាន​ការ​កើន​ឡើង​ខ្លាំង​ដែល​នេះ​បង្ក​ឲ្យ​មាន​ការ​រាយការណ៍​យឺត បាត់​ទិន្នន័យ ឬ​រាយការណ៍​ខុសជាដើម​។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​នៅ​ទីក្រុង​អ៊ូហាន​បាន​បន្ត​ថា​មកពី​កន្លែង​ធ្វើ​តេស្ដ និង​ព្យាបាល​មិនគ្រប់គ្រាន់ ហើយ​អ្នក​ជំងឺ​មួយ​ចំនួន​បាន​ស្លាប់​នៅ​ផ្ទះ ដូចនេះហើយ​ទើប​ការ​ស្លាប់​នេះ​មិន​បាន​រាយការណ៍​ត្រឹមត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: