ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទុក្ខជាន់ទុក្ខ ! ក្មេងស្រីវ័យ១៣ឆ្នាំត្រូវបងជីដូនមួយខ្លួនរំលោភ ហើយថែមទាំងត្រូវមន្ទីពេទ្យទារអោយបង់ប្រាក់ថ្លៃ…

    BY Khmernote Media April 26, 2018
    ទុក្ខជាន់ទុក្ខ ! ក្មេងស្រីវ័យ១៣ឆ្នាំត្រូវបងជីដូនមួយខ្លួនរំលោភ ហើយថែមទាំងត្រូវមន្ទីពេទ្យទារអោយបង់ប្រាក់ថ្លៃ…

    បរទេស ៖ វាជារឿងដែលអាក្រក់មើលខ្លាំងណាស់នៅពេលដែលក្មេងស្រីទទួលរងការរំលោភបំពានផ្លូវភេទ ត្រូវមកខ្វល់ចិត្តរឿងប្រាក់បង់ជូនមន្ទីពេទ្យទៀតនោះ។ តាមប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលកុមារីវ័យ១៣ឆ្នាំត្រូបានគេរំលោភបំពានផ្លូវភេទហើយ ថែមទាំងត្រូវខាងមន្ទីពេទ្យទារប្រាក់ថ្លៃពិនិត្យនឹងព្យាបាលនាងបន្ទាប់ពីប៉ូលិសបញ្ជូននាងទៅព្យាបាលនៅទីនោះ។


    តាមប្រភពបានអោយដឹងថាក្មេងស្រីកំសត់ម្នាក់នេះត្រូវបានបងប្អូនជីដូនមួយរបស់ខ្លួនចាប់រំលោភទាំងពីនាងមានអាយុ​៥​ឆ្នាំ​មកម្លេះ។ ប៉ូលិសបានជួយសង្រ្គោះនាងហើយយកនាងទៅកាន់មន្ទីពេទ្យដើម្បីពិនិត្យនិងព្យាបាល នាងសម្រាកព្យាបាលនៅទីនោះអស់​រយៈពេល៣ថ្ងៃ។ នាងត្រូវបានមន្ទីពេទ្យនេះទារអោយបង់ប្រាក់ប្រមាណជាជាង១១០ដុល្លារលើថ្លៃពិនិត្យនិងព្យាបាល នាងបានបដិសេធព្រោះអាយុរបស់នាងមិនទាន់គ្រប់១៨ឆ្នាំផង៕


    អត្ថបទ ៖ Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay