នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!
- April 18, 2020
អ្នកណាៗក៏ដូចគ្នាដែរ ឲ្យតែនៅផ្ទះយូរដឹងតែធុញ អផ្សុក នឹករកអីធ្វើមិនបាន ជាហេតុធ្វើឲ្យចាប់ផ្តើមមានទម្លាប់មិនល្អខ្លះកើតឡើងដូចជា ខ្ជិល លែងខ្វល់ពីសុខភាព លែងខ្វល់ពីរូបរាង។ ជាពិសេស ស្រីៗ បើនៅផ្ទះមានធ្វើរឿងប៉ុន្មាននេះញឹកញាប់ ប្រយ័ត្នបាក់សម្រស់លែងស្អាត។
១.ញាំមិនឈប់
ភាគច្រើនឲ្យតែមានពេលនៅផ្ទះយូរ មិនថាស្រី ឬប្រុសទេ គឺមានទម្លាប់ញ៉ាំមិនចេះឈប់ ព្រោះអផ្សុកមិនដឹងធ្វើអ្វី។ ទម្លាប់នេះ មិនត្រឹមតែមិនល្អចំពោះសុខភាពទេ វាអាចធ្វើឲ្យខូចរាង លើសទម្ងន់លែងស្អាតបាន។
២.គេងយប់ជ្រៅ
ស្រីៗភាគច្រើនងប់ងល់ណាស់នឹងរឿងភាគនានា អ្នកខ្លះមើលតាំងពីថ្ងៃរហូតដល់យប់ងងឹតមិនព្រមគេងតែម្តង។ ការគេងយប់ជ្រៅ ឬគេងមិនបានគ្រប់គ្រាន់ប៉ះពាល់ខ្លាំងណាស់ដល់សុខភាពទូទៅ ។ មិនតែប៉ុណ្ណោះ ចំពោះស្រីៗវិញ វាអាចបណ្តាលឲ្យឆាប់ចាស់ ភ្នែកខ្មៅ ស្លក់មុខបាក់សម្រស់អស់។
៣.មិនហាត់ប្រាណ
ការហាត់ប្រាណ មានសារៈសំខាន់ចំពោះសុខភាពសម្រាប់មនុស្សគ្រប់រូប។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា បើមិនហាត់ប្រាណទេ អាចបណ្តាលឲ្យកើតជំងឺស្រ្តេស គ្មានកម្លាំងកំហែង ពុកឆ្អឹង រាងកាយមិនរឹងមាំជាដើម។
៤.លែងខ្វល់ពីសម្រស់
មាននារីៗមួយចំនួនឲ្យតែនៅក្នុងផ្ទះគឺមិនខ្វល់ពីរូបរាងខ្លួនឯងតែម្តង គឺថាមិនហាត់ប្រាណ ថែទាំស្បែករាងកាយ ឬស្បែកមុខ។ល។ ទោះនៅផ្ទះក៏ដោយក៏ត្រូវលាបឡេ ឬគ្រីមដែលជួយចិញ្ចឹមស្បែក ដើម្បីការពារស្បែកមិនឲ្យស្ងួត ប្រើសេរ៉ូមចិញ្ចឺមស្បែកមុខនានា ដើម្បីផ្តល់សំណើមឲ្យមុខភ្លឺរលោងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: