ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនគួរអោយជឿ ! បុរសមហាសំណាងត្រូវបានក្រុមគ្រូពេទ្យវះកាត់ប្តូប្រដាប់ភេទអោយបានដោយជោគជ័យជាលើកដំបូងបំផុត

    BY Khmernote Media April 26, 2018
    មិនគួរអោយជឿ ! បុរសមហាសំណាងត្រូវបានក្រុមគ្រូពេទ្យវះកាត់ប្តូប្រដាប់ភេទអោយបានដោយជោគជ័យជាលើកដំបូងបំផុត

    បរទេស ៖ ការវះកាត់តភ្ជាប់សរីរាង្គផ្សេងៗនៅក្នុងរាង្គកាយមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេទាក់ទងទៅនឹងអវៈយវៈបន្តពូជរបស់មនុស្សវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ កាលពីពេលថ្មីនេះសារព័ត៌មានបរទេសដ៏ល្បីបានចុះផ្សាយករណីមិនគួអោយជឿមួយ ដែលក្រុមវេជ្ជបណ្ឌិតអាមេរិក​ ប្រកាសជោគជ័យក្នុងការផ្លាស់ប្តូរអវៈយវៈភេទរបស់បុរសម្នាក់ជាលើកដំបូង។ វាត្រូវបានគេដឹងថាជាលើកទី១ហើយដែលប្រដាប់ភេទរបស់បុរស ត្រូវបានគ្រូពេទ្យធ្វើការផ្លាស់ប្តូបានដោយជោគជ័យ។ ប្រតិបត្តិការណ៍នេះត្រូវបានចូលរួមដោយវេជ្ជបណ្ឌិតចំនួន១១នាក់។


    ការវះការប្តូរប្រដាប់ភេទអោយបុរសម្នាក់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសានេះ ក្រុមវេជ្ជបណ្ឌិតប្រើពេលអស់១៤ម៉ោងក្នុងការសម្រេចការវះកាត់មួយនេះ។ អវៈយវៈភេទដែលយកមកប្តូអោយបុរសម្នាក់នេះត្រូវបានបរិច្ឆាកដោយ ទាហានម្នាក់ដែលបានស្លាប់ក្នុងការផ្ទុះគ្រាប់បែក។ គ្រូពេទ្យអះអាងថាការតភ្ជាប់នេះនឹងអាចធ្វើអោយអ្នកជម្ងឺម្នាក់នេះអាចប្រើប្រាស់ប្រព័ន្ធតម្រង់នោមរបស់ខ្លួនបានយ៉ាងប្រក្រតី។ តែសំរាប់ការរួមភេទវិញមិនត្រូវបានគេបង្ហើបថាយ៉ាងណានោះទេ មានតែត្រូរងចាំមើលរយៈពេល៦ខែក្រោយមកទៀត៕

    អត្ថបទ ៖  Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay