បច្ចេកវិទ្យា

iPhone SE 2 នឹងនៅតែបន្ដមានរន្ធដោតកាស និងផ្ទៃខាងក្រោយជាកញ្ចក់ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែ (មានវីដេអូ)

BY
Khmernote Media
April 27, 2018

យោងតាមការបង្ហោះមួយ ដែលធ្វើឡើងលើបណ្ដាញសង្គមរបស់ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ថា ជំនាន់ក្រោយនៃ iPhone SE នឹងមានផ្ទៃខាងក្រោយជាកញ្ចក់ ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែទៀតផង។ មិនតែប៉ុណ្ណោះ សម្រាប់រន្ធដោតកាសគឺនៅតែបន្ដមានដដែល។

កាលពីជំនាន់ iPhone 4s គឺជាម៉ូដែលដំបូងរបស់ក្រុមហ៊ុន Apple ដែលមានភ្ជាប់មកជាមួយនឹងកញ្ចក់នាផ្នែកខាងក្រោយ ហើយការបំពាក់នេះក៏ជាការចាប់ផ្ដើមដំបូងនៃបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ ពោលគឺក្រុមវិស្វករបានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យានេះឡើងរហូតដល់បានសម្រេចដូចសព្វថ្ងៃ។

គួរបញ្ជាក់ផងដែរថា កញ្ចក់ដែលបំពាក់នៅផ្ទៃខាងក្រោយរបស់ iPhone SE 2 គឺពេញផ្ទៃតែម្ដង មិនដូចស៊េរីមុនដែលមានមួយចំណាត់លើ និងក្រោមផ្សេងគ្នានោះទេ។ យោងតាមគេហទំព័រ Mac Otakara បានលើកឡើងថា ជំនាន់ថ្មីនៃ iPhone SE 2 នឹងត្រូវបានចូលមកដល់ទីផ្សារក្នុងខែឧសភា នេះតែម្ដង។ សម្រាប់ប៊ូតុង Home គឺមានភ្ជាប់មកជាមួយនឹង sensor ស្កេនស្នាមក្រយ៉ោដៃ និងដំណើរការលើបន្ទះឈីបប្រភេទ A10 Fusion ដូចគ្នាទៅនឹង iPhone 7 និងម៉ូដែល iPad Pro ឆ្នាំ2017 ទាំងអស់ផងដែរ។

សរុបមកវិញ iPhone SE 2 នឹងមានផ្ទៃខាងក្រោយជាកញ្ចក់ទាំងស្រុង ជាមួយនឹងរចនាបទថ្មី ស្ដើងជាងមុន និងអភិវឌ្ឍន៍លើទំហំអេក្រង់ពី 4អ៊ីញ ទៅ 4.2អ៊ីញ។

Fu

ប្រភព៖ idownloadblog

Share This Post: